តារារបស់ Real ម្នាក់ចង់ចូលរួមជាមួយក្លឹបនៅ Premier League នៅរដូវកាលក្រោយ

68274
  • តារាមួយក្នុងចំណោមតារាមិនសប្បាយចិត្តរបស់ក្រុម Real Madrid បានរាយការណ៍ប្រាប់ក្លឹបថាគាត់ចង់ចូលរួមក្លឹបនៅក្របខ័ណ្ឌ Premier League នៅក្នុងរដូវកាលដោះដូនាពេលខាងមុខនេះ។ កីឡាករ Dani Ceballos បានចូលរួមជាមួយក្លឹប Los Blancos ពី Real Betis ក្នុងតម្លៃ ១៦,៥ លានអឺរ៉ូកាលពីខែកក្កដាប៉ុន្តែចាប់តាំងពីពេលនោះមកគាត់មិនបានលេងដូចការរំពឹងទុកឡើយនៅ Santiago Bernabeu នេះ ។

    រូបគេបានលេងត្រឹមតែ ៦៨៨ នាទីសម្រាប់ក្រុមរបស់លោក Zinedine Zidane ហើយបានបានបង្ហាញខ្លួនពេញ ៩០ នាទី សម្រាប់ការប្រកួត Copa del Rey ពីរលើកតែប៉ុន្នោះសម្រាប់ក្លិបនេះ។

    Image result for dani ceballos real madrid

    យោងតាម El Chiringuito បានចុះផ្សាយថា កីឡាករវ័យ ២១ ឆ្នាំរូបនេះដែលធ្លាប់បានចូលរួមក្នុងកម្មវិធីប្រកួត UEFA U21 European Championship កាលពីឆ្នាំមុនបានហើយក៏បានឈ្នះពានរង្វាន់កីឡាករនៃពានរង្វាន់ Tournament រូបនេះមានបំណងចង់ចាកចេញពីក្លឹបយក្សមួយនេះនៅរដូវកាលក្រោយ ។

    Related image

    ត្រូវបានគេអះអាងថាក្លិបយក្សរបស់អេស្ប៉ាញបានបដិសេធ Ceballo ក្នុងកាផ្ទេរនាទីផ្សាដោះដូកីឡាករនៅរខែមករាមុន ប៉ុន្តែឥឡូវនេះកីឡាកររូបនេះបានបង្ខំក្លឹបឱ្យលក់រូបគេទៅកាន់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីរដូវកាលនេះ។

    Image result for ceballos real madrid

    នៅឯក្លិបហង្សក្រហមខ្សែបម្រើកណ្តាលរូបនេះអាចនឹងជំនួសកន្លែង Emre Can ដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់នៅក្នុងខែមិថុនាជាមួយនឹងរបាយការណ៍ដែលលើកឡើងថាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះកំពុងតែត្រៀមខ្លួនចូលរួមជាមួយក្លឹប Juventus ក្នុងកិច្ចព្រមព្រៀងមួយដោយឥតគិតថ្លៃ។

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី