លោក Sarri ៖ Hazard គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់គ្មានភាពជាអ្នកដឹកនាំទេ

14104
  • លោក Maurizio Sarri បានសរសើរគុណសម្បត្តិរបស់ Eden Hazard ថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែលោកបែនិយាយថាតារាបាល់ទាត់ Chelsea រូបនេះគឺមិនមែនជាអ្នកដឹកនាំទេ ។

    Image result for Maurizio Sarri

    លោក Maurizio Sarri បានធ្វើការរិះគន់យ៉ាងខ្លាំងកាលពីសប្តាហ៍មុនសម្រាប់ការដាក់ពិន័យជាសាធារណៈដល់ក្រុមរបស់គាត់ក្រោយពីចាញ់ក្រុម Arsenal ក្នុងលទ្ធផលល ២-០ ដោយលោកបានអះអាងថាកីឡាកររបស់គាត់មានការលំបាកក្នុងការលើកទឹកចិត្ត ហើយពួកគេប្រហែលជាមិនគួរលេងនៅកម្រិតខ្ពស់បំផុតឡើយ ។

    Related image

    បន្ទាប់មកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថាកីឡាករថ្មី ឬសូម្បីតែកីឡាករក្បាលចាស់អាចជាចម្លើយទៅនឹងការផ្លាស់ប្តូរជោគវាសនាក្រុមតោខៀវដោយបង្ហាញថាក្លឹបខ្វះភាពជាអ្នកដឹកនាំ ។

    Image result for Eden Hazard

    លោក Sarri ត្រូវបានចោទសួរបន្ថែមទៀតលើប្រធានបទនេះកាលពីថ្ងៃពុធ ហើយអ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea រូបនេះបានលើកឡើងថាកីឡាករ Cesar Azpilicueta និង David Luiz គឺជាអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់ក្រុមនេះ ប៉ុន្តែលោកបានបញ្ជាក់ថា Hazard គឺមិនស្ថិតនៅក្នុងបញ្ជីនោះទេ ។

    Related image

    អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបាននិយាយថា៖ ” គាត់ ( Hazard ) ជាកីឡាករបែបបុគ្គលជាជាងជាអ្នកដឹកនាំម្នាក់ ។ គាត់ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ពីព្រោះគាត់គឺជាកីឡាករដ៏អស្ចារ្យ ។ គាត់អាចឈ្នះការប្រកួតមួយក្នុងរយៈពេលពីរនាទី ។ ជួនកាលមួយនាទី ។ គាត់គឺជាកីឡាករល្អម្នាក់នៅក្នុងពិភពលោក ប៉ុន្តែនៅពេលនេះគាត់មិនមែនជាអ្នកដឹកនាំទេ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី