Luis Suarez ៖ គ្រប់កីឡាករទាំងអស់តែងតែចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp

18248
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Luis Suarez បាននិយាយថាគាត់នឹងរីករាយក្នុងឱកាសលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp ប៉ុន្តែលោកបានសារភាពថាឱកាសនៃការប្រកួតនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។

    Related image

    Luis Suarez គឺជាអតីតកីឡាករ Liverpool ដែលស៊ុតបញ្ចូលទីបានចំនួន ៦៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១១០ ដងឱ្យក្លឹប បន្ទាប់ពីផ្ទេរពីក្លឹប Ajax កាលពីឆ្នាំ ២០១១ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាល ២០១៣-១៤  ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានឈានដល់កម្រិតថ្មីមួយផ្សេងទៀត បន្ទាប់ពីការផ្លាស់ទៅលេងនៅក្លឹប Barcelona ដោយបានស៊ុតបញ្ចូលទី ១២៥ គ្រាប់ក្នុងការប្រកួត ១៤៩ លើកនៅក្នុងក្របខ័ណ្ឌ La Liga ខណះរូបគេក៏ជាដៃគូរដ៏យល់ចិត្តគ្នាបំផុតជាមួយ Lionel Messi ផងដែរ ។

    Image result for Jurgen Klopp with Luis Suarez

    ការចាកចេញរបស់កីឡាករ Suarez ពីទឹកដី Anfield មិនអាចចៀសផុតពីការធ្លាក់ចុះក្នុងទម្រង់លេងរបស់ក្រុមហងក្រហម Liverpool ឡើយ បើទោះបីជាពួកគេបានខិតខំស្ដាឡើងជាថ្មីម្តងទៀតយ៉ាងណាក៏ដោយ ដោយទាំងនាំយកកម្លាំងដ៏ថ្មីៗជាច្រើនទាំងនៅក្នុងស្រុកនិងនៅបរទេស ប៉ុន្តែមួយរយះចុងក្រោយនេះ Liverpool បានត្រឡប់ទៅភាពខ្លាំងឡើងវិញបន្ទាប់ពីមានអាវុធដ៏មុតស្រួចចំនួន ៣ នាក់រួមមាន Mohamed Salah, Sadio Mane និង Roberto Firmino ។

    Image result for Luis Suarez

    Suarez បានប្រាប់ដល់ការសែត 11Freunde នៅពេលសួរថាតើគាត់ចង់លេងឱ្យអតីតគ្រូបង្វឹកក្លឹប Borussia Dortmund ឬយ៉ាងណា? រូបគេឆ្លើយថា៖ ” បច្ចុប្បន្ននេះយើងធ្វើការឱ្យក្លឹបពីរផ្សេងគ្នា ដូច្នេះវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេនៅពេលនេះ ។ បាទ កីឡាករទាំងអស់តែងតែចង់ហ្វឹកហាត់ក្រោមការដឹកនាំរបស់លោក Jurgen Klopp ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី