Beckham និងអតីតមិត្តរួមក្រុម ៥ នាក់ផ្សេងទៀតក្លាយជាម្ចាស់ភាគហ៊ុនក្លិបមួយនៅលីគទី ៥ អង់គ្លស

12476
  • លោក David Beckham នឹងទទួលបានភាគហ៊ុនចំនួន ១០ ភាគរយនៃក្លឹប Salford City ជាមួយអតីតមិត្តរួមក្រុម Manchester United ដូចជាលោក Gary Neville, Phil Neville, Ryan Giggs, Paul Scholes និង Nicky Butt ជាដើម ។

    Image result for David Beckham Salford City

    លោក Gary Neville បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធដើម្បីបញ្ជាក់ថាលោក David Beckham នឹងទទួលបានភាគហ៊ុនស្មើៗគ្នានៅក្នុងក្លឹប Salford City ជាមួយអតីតមិត្តរួមក្រុមរបស់គាត់ដ៏ទៃផ្សេងទៀត ។ អ្នកទាំង ៦ នាក់នេះត្រូវបានគេដាក់រហ័សនាមថា ” Class of 92 ” ដែលពួកសុទ្ធសឹងតែកើតចេញពីប្រព័ន្ធយុវជនរបស់ក្លឹប Manchester United ។ លោក Peter Lim អ្នកជំនួញសិង្ហបុរីនៅតែជាម្ចាស់ហ៊ុនធំតែមួយគត់សម្រាប់ក្លឹប Salford City ជាមួយភាគហ៊ុនចំនួន ៤០ ភាគរយ ។

    Image result for David Beckham Salford City

    លោក Neville បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ ” យើងចង់ប្រកាសវានៅលើលក្ខខណ្ឌរបស់យើង ។ យើងដឹងថាមានដំណើរការមួយ ហើយយើងមិនអាចបំពានបានទេដែលគាត់នឹងត្រូវទទួលយក ។ David នឹងចូលរួមក្នុងការប្រកួតមួយក្នុងឱកាសដំបូងបំផុតដែលអាចធ្វើទៅបាន ខណៈដែល FA ធ្វើការយ៉ាងប្រុងប្រយ័ត្នរបស់ពួកគេជាមួយនឹងដំណើរការនេះ ” ។

    Image result for David Beckham Salford City

    វិរះបុរសរបស់បីសាចក្រហមរូបនេះបន្ដថា៖ ” យើងមិនដឹងថាតើវានឹងត្រូវចំណាយពេលយូរប៉ុណ្ណានោះទេ ។ យើងបានដាក់ពាក្យសុំនៅថ្ងៃនេះ ហើយ FA កំពុងមើលឯកសារជាលើកដំបូងនៅថ្ងៃនេះ ។ David បានចុះហត្ថលេខាលើទម្រង់បែបបទ ប៉ុន្តែអ្នកត្រូវតែចូលទៅក្នុងដំណើរការដើម្បីកំណត់ភាពជាម្ចាស់សមស្របនិងត្រឹមត្រូវ ” ។

    Image result for David Beckham Salford City

    សូមរំលឹកផងដែរថា David Beckham ដែលមានវ័យ ៤៣ ឆ្នាំបានចូលរួមយ៉ាងសកម្មនៅក្នុងក្លឹបនៅសហរដ្ឋអាមេរិកក្នុងនាមជាអ្នកវិនិយោគម្នាក់ ដោយបានបង្កើតក្លឹបថ្មីមួយនៅក្នុងក្របខ័ណ្ឌ MLS ដោយក្លឹបថ្មីនោះមានឈ្មោះថា Inter Miami ដែលនឹងចាប់ផ្តើមលេងជាផ្លូវការនៅរដូវកាល ២០២០ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី