Real Madrid វ៉ាដាច់គេក្លាយជាក្លឹបរកប្រាក់ចំណូលច្រើនបំផុត ខណះ Juventus ឈរនៅលំដាប់ទី ១១ ឯណោះ

13549
  • ក្លឹប Real Madrid បានក្លាយជាក្លឹបដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតនៅក្នុងពិភពលោកដោយរកបាន ៧៥០,៩ លានអឺរ៉ូក្នុងរដូវកាល ២០១៧/២០១៨ ។ បន្ទាប់មកក្លឹបដែលឈរនៅលំដាប់ទី ២ គឺក្លឹបគូប្រជែងស៊ីសាច់ហុតឈាមក្នុងក្របខ័ណ្ឌ La Liga ក្រុមអ្នកមានបុណ្យ FC Barcelona បានដែលរកបាន ៦៩០,៤ លានអឺរ៉ូ ។

    Image result for Real Madrid

    ក្លឹបបិសាចក្រហម Manchester United ឈរនៅលំដាប់ទី ៣ ដោយរកប្រាក់ចំណូលបាន ៦៦៦ លានអឺរ៉ូ ។ ក្លឹបកាំភ្លើងធំ Arsenal បានធ្លាក់មកចំណាត់ថ្នាក់ពីលំដាប់ទី ៦ កាលពីរដូវកាលមុនមកនៅលំដាប់ទី ៩ ក្នុងរដូវកាលនេះ ខណៈដែលក្លឹបរួមលីគគឺក្រុមហង្សក្រហម Liverpool និង Totttenham Hotspur សុទ្ធតែឡើងចំណាត់ថ្នាក់ដោយសារមានប្រាក់ចំណូលកើនឡើងដូចគ្នា ។ ក្លឹបតោខៀវ Chelsea និងក្លឹបមេឃខៀវ Manchester City ឋិតនៅលេខរៀងដដែលទោះបីជាមានប្រាក់ចំណូលកើនឡើងក៏ដោយ ។

    Image result for FC Barcelona

    ឆ្នាំនេះជាឆ្នាំទី ១២ ហើយក្នុងរយៈពេល ២២ ឆ្នាំចាប់តាំងពីការកកើតកម្មវិធី Deloitte Football Money League ដែលកំណត់ចំណាត់ថ្នាក់ក្លឹបបាល់ទាត់ទៅតាមប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ ។ ក្លឹប Bayern Munich និង Paris St-Germain ជាក្លឹបក្រៅលីគកំពូលអង់គ្លេសផ្សេងទៀតបន្ទាប់ពីក្រុម Real Madrid និងក្រុម Barcelona ដែលមានវត្តមាននៅក្នុងចំណោមក្លឹបកំពូលទាំង ១០ នេះផងដែរ ខណះក្លឹបយក្សអ៊ីតាលី Juventus បានជាប់ចំណាត់ថ្នាក់លេខរៀងទី ១១ ឯណោះ ៕

    ខាងក្រោមនេះគឺជាតារាងដែលរាយឈ្មោះក្លឹបកំពូលទាំង ១០ ដែលរកបានប្រាក់ចំណូលច្រើនជាងគេ៖

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី