រំភើប! Sadio Mane ចំណាយលុយរាប់លានដុល្លារ សាងសង់សាលារៀន មន្ទីពេទ្យ នៅស្រុកកំណើត

71195
  • បច្ចុប្បន្ន Sadio Mane កំពុងធ្វើការយ៉ាងសកម្មដើម្បីប្រែក្លាយភូមិរបស់គាត់ នៅក្នុងប្រទេសសេណេហ្គាល់ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍មួយ។
    ខ្សែបម្រើស្លាប Liverpool បានផ្តល់ថវិកាសាងសង់មន្ទីរពេទ្យថ្មី ក្នុងតម្លៃ ៤៥៥,០០០ផោន។ គាត់ក៏បានចំណាយប្រាក់ជាង ២០០,០០០ផោន ដើម្បីសាងសង់សាលារៀនថ្មីមួយ។ Mane ក៏កំពុងផ្ដល់ប្រាក់ឱ្យគ្រួសារនៅក្នុងភូមិជាង ៦០ផោន (ស្មើរ ៤៥,៨៣១លុយ CFA Franc) ជារៀងរាល់ខែ។ គាត់ក៏ផ្តល់សេវ៉ាអ៊ីនធឺណិត 4G ល្បឿនលឿនសម្រាប់ពួកគេ នៅតំបន់នោះផងដែរ។
    Sadio ក៏បានផ្តល់កុំព្យូទ័រយួរដៃ និងលុយ ៤០០ដុល្លារ ម្នាក់ៗដល់សិស្សដែលរៀនពូកែនៃវិទ្យាល័យ Bambaly ដើម្បីជួយក្នុងការសិក្សារបស់ពួកគេ។ កីឡាករចិត្តធម៌រូបនេះ ក៏ផ្តល់ខោអាវកីឡាដល់ក្មេងៗក្នុងភូមិរបស់គាត់ ដោយឥតគិតថ្លៃផងដែរ។
    កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ក៏កំពុងសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈថ្មី ក៏ដូចជាការិយាល័យប្រៃសណីយ៍ ដើម្បីជួយធ្វើទំនើបកម្មភូមិរបស់គាត់ទៅជាទីក្រុងមួយ នៃប្រទេសសេណេហ្គាល់។ អ្នកគាំទ្រនៅជុំវិញពិភពលោក បានកោតសរសើរយ៉ាងខ្លាំងដល់ Mane ដែលតែងតែជួយដល់ជនក្រីក្រ នៅក្នុងតំបន់ដែលខ្លួនធ្លាប់រស់នៅ បើទោះបីជាខ្លួនក្លាយជាសេដ្ឋីបាល់ទាត់ និងល្បីល្បាញមួយរូបនៅលើពិភពលោកក៏ដោយ ក៏មិនភ្លេចស្រុកកំណើតដែរ។
    គួរជម្រាបជូនផងដែរថា មានព័ត៌មានជាច្រើនបានអះអាងថា Sadio Mane អាចនឹងឈានដល់ការចាកចេញពីក្រុមហង្សក្រហម Liverpool ខណៈក្លិបដែលអាចយកបានខ្សែប្រយុទ្ធមុតស្រួចរូបនេះ ប្រហែលជាក្លិបយក្សអាល្លឺម៉ង់ Bayern Munich ស្របពេលជាផ្លូវការបែបណានោះ ពួកយើងនឹងរង់ចាំអ៊ុតទាំងអស់គ្នា៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី