
ការទិញនិងលក់កីឡាករគឺជាការសម្រេចចិត្តរបស់អ្នកចាត់ការកីឡាបាល់ទាត់សម័យទំនើប ។ ប៉ុន្តែតើអ្នកទាំងអស់គ្នាដែលបានដឹងទេថាតើអ្នកចាត់ការរូបណាដែលបានលក់កីឡាករច្រើនបំផុតតាំងពីឆ្នាំ ២០០០ មក? ដូចជាលោក Jose Mourinho និងលោក Arsene Wenger សុទ្ធតែមាននៅក្នុងបញ្ជី!
១. អ្នកចាត់ការលោក Arsene Wenger
អ្នកចាត់ការរបស់ក្លឹបកាំផ្លើងធំ Arsenal ជាអ្នកាន់កាប់នៅកំពូលតារាងដែលបានលក់កីឡាករច្រើនបំផុតនោះគឺលោក Wenger ដែលបានលក់កីឡាករ ៩៧ នាក់តាំងពីឆ្នាំ ២០០០ មកម្ល៉េះដែលជាពេលវេលាដែលគាត់បានដឹកនាំនៅ Arsenal ដែលគាត់បានដឹកនាំក្រុមកាំភ្លើងធំចាប់តាំងពីឆ្នាំ ១៩៩៦ មក ។
២. អ្នកចាក់ការលោក Jorge Jesús
ទីពីរបានទៅលើលោក Jorge Jesús គ្រូបង្វឹករបស់ក្លឹប Sporting Lisbon បច្ចុប្បន្ន ដែលលោកលក់កីឡាករអស់ ៩៤ នាក់ ក្នុងរយះពេល ១៨ ឆ្នាំចុងក្រោយនេះ ។
៣. អ្នកចាត់ការលោក Roberto Mancini
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Roberto Mancini ដែលបានដឹកនាំក្លឹបដូចជាក្រុម Manchester City និង Inter Milan បានលក់កីឡាករអស់ ៩២ រូបចាប់តាំងពីការដឹកនាំរបស់លោកមកម្ល៉េះ ។
៤. អ្នកចាត់ករលោក Massimiliano Allegri
តាមពីក្រោយលោក Massimiliano Allegri ដោយមិត្តរួមជាតិរបស់គាត់គឺលោក Massimiliano Allegri ដែលត្រូវបានលក់ចេញកីឡាករងស់ ៨៤ នាក់ ។
៥. អ្នកចាត់ការលោក Mourinho
បច្ចុប្បន្នគ្រូបង្វឹករបស់ក្លិប Manchester United លោក Mourinho ស្ថិតក្នុងបញ្ជីលេខ ៥ គឺជាអ្នកចាត់ការដែលបានរកប្រាក់ចំណូលបានច្រើនជាងគេជាមួយនឹងការលក់កីឡាកររបស់គាត់ដោយបានរកលុយសរុបចំនួន ៦០៥,២៧ លានផោន សម្រាប់ក្លិបចំនួន ៦ ដែលគាត់បានដឹកនាំ ក្នុងការលក់កីឡាករអស់ចំនួន ៨៤ នាក់ ។
៦.គ្រូបង្វឹក Rafael Benitez
នាក់ខណៈអតីតគ្រូបង្វឹករបស់ក្លិប Real Madrid និងគ្រូបង្វឹក Rafael Benitez បានលក់កីឡាករ ៨១ នាក់ចាប់តាំងពីឆ្នាំ ២០០០ ។
៧.អ្នកចាត់ការលោក Carlo Ancelott
គ្រូបង្វឹកអ៊ីតាលីលោក Carlo Ancelotti បានលក់កីឡាករអស់ ៧៩ នាក់ ។
៨.អ្នកចាត់ការលោក Luciano Spalletti
អ្នកចាត់ការលោក Luciano Spalletti បានលក់កីឡាករចាស់ៗ ៧៩ នាក់ ផងដែរ ។
៩.អ្នកចាត់ការលោក Jürgen Klopp
លោក Jürgen Klopp អ្នកចាត់ការរបស់ហង្សក្រហម Liverpool ប្រហែលជាគួរឱ្យភ្ញាក់ផ្អើលដែលបានជាប់ក្នុងនៅលើបញ្ជីអ្នកចាត់ការដែលលក់កីឡាករអស់ច្រើនជាងគេនៅលេខ ៩ ជាមួយការលក់គីឡាករអស់ ៧៨ នាក់
១០. អ្នកចាត់ការលោក Francesco Guidolin
អ្នកចាត់លោក Francesco Guidolin បានលក់កីឡាករអស់ចំនួន ៧៨ នាក់ ដូចលោក Jürgen Klopp ដែរ ។
ដោយ៖ តារា