De Jong ៖ ខ្ញុំបាននិយាយជាមួយលោក Guardiola និង PSG ប៉ុន្តែខ្ញុំបានជ្រើសយក Barcelona

9739

ក្លឹប FC Barcelona បានផ្ដួលក្លឹបកំពូលៗជាច្រើនដើម្បីធ្វើការចុះហត្ថលេខាដ៏ធំមួយជាមួយក្លឹប Ajax ក្នុងការនាំយកកីឡាករវ័យក្មេង Frenkie de Jong ដែលជាកីឡាករវ័យក្មេងពោពេញទៅដោយទេពកោសល្យ ។

Image result for frenkie de jong to barcelona

ក្រុមយក្សនៅតំបន់ Catalans មួយនេះបានធ្វើការប្រកួតប្រជែងស៊ីសាច់ហុតឈាមជាមួយក្រុមយក្សៗជាច្រើនផ្សេងៗទៀតដូចជាក្លឹប Paris Saint-Germain និង Manchester City ជាដើមក្នុងការដណ្តើមយកខ្សែបម្រើកណ្តាលវ័យក្មេងសញ្ជាតិហូឡង់រូបនេះ ។

Related image

ដូចដែលបានបង្ហាញដោយកីឡាកររូបនេះដែរទាំងម្ចាស់ជើងឯកបារាំងនិងអង់គ្លេសបានព្យាយាមបញ្ចុះបញ្ចូលឱ្យគាត់ចូលរួមក្លឹបរបស់ពួកគេ ប៉ុន្តែទម្រង់លេងរបស់ក្លឹប Barcelona ពិតជាអស្ចារ្យខ្លាំងណាស់ទើបធ្វើឲ្យគេសម្រេចចិត្តចុះហត្ថលេខាជាមួយក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះជំនួសទៅវិញ ។

De Jong បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ NOS ថា៖ ” ខ្ញុំបាននិយាយជាមួយ Paris Saint-Germain និងលោក Pep Guardiola អំពីការចុះហត្ថលេខានៅ Manchester City ។ មនុស្សគ្រប់គ្នាចង់បញ្ចុះបញ្ចូលអ្នកនៅពេលពួកគេចង់បានអ្នក ។ ខ្ញុំសប្បាយចិត្តនិងមានមោទនភាពដែលពួកគេចង់បានខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តចុះហត្ថលេខាជាមួយក្លឹប Barcelona” ។

Image result for frenkie de jong barcelona

សមាជិកក្រុមជម្រើសជាតិហូឡង់វ័យ ២១ ឆ្នាំរូបនេះត្រូវបានក្លឹបអ្នកមានបុណ្យ FC Barcelona ទិញយកពីក្លឹប Ajax ក្នុងពេលថ្មីៗនេះជាមួយតម្លៃខ្លួន ៧៥ លានអឺរ៉ូ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី