លោក Solskjaer ៖ Pogba ពិតជាសាកសមខ្លាំងណាស់ក្នុងការធ្វើជាប្រធានក្រុម Man United

15214
  • លោក Ole Gunnar Solskjaer បានដាក់ឈ្មោះ Paul Pogba ថាជាមេដឹកនាំម្នាក់ ហើយបានទទូចថាគាត់នឹងមិនគិតពីរដងនោះឡើយអំពីការប្រគល់តំណែងឱ្យ Pogba ក្លាយជាប្រធានក្រុមរបស់ក្លឹប Manchester United បន្ទាប់ពីត្រូវបានដកហូតតំណែងអនុប្រធានដោយលោក Jose Mourinho កាលពីដើមរដូវកាលនេះ ។

    Image result for Ole Gunnar Solskjaer

    Paul Pogba បានដឹកនាំក្រុម Manchester United ជាទៀងទាត់ក្នុងអំឡុងពេលរជ្ជកាលរបស់លោក Mourinho ចំនួន ៣ ឆ្នាំទាំងនៅដើមឆ្នាំ ២០១៨-១៩ នេះ មុនពេលដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានសម្រេចចិត្តថាគាត់នឹងមិនផ្តល់ជូនជាថ្មីម្តងទៀតដល់កីឡាករសញ្ជាតិបារាំងរូបនេះសម្រាប់ការពាក់ផ្លាក Captain ទៀតនោះឡើយ ដែលត្រូវបានគេដឹងថាជាទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានខ្ទិចខ្ទីអស់ទៅហើយ ។

    Image result for Ole Gunnar Solskjaer with Paul Pogba

    ប៉ុន្តែបច្ចុប្បន្នលោក Solskjaer ដែលជាអ្នកចាត់ការទូទៅបណ្ដោះអាសន្នរបស់ Manchester United បានទទូចថាលោកនឹងមិនមានបញ្ហាអ្វីឡើយដោយស្នើសុំឱ្យ Pogba ដឹកនាំក្រុមបន្ត ព្រោះគាត់បានមើលឃើញតាំងពីថ្ងៃគាត់ក្លាយជាគ្រូបង្វឹកមកម្លេះ ដោយគាត់ថាខ្សែបម្រើកណ្តាលវ័យ ២៥ ឆ្នាំរូបនេះពោពេញទៅដោយភាពជាអ្នកដឹកនាំ ។

    Image result for Paul Pogba

    លោក Solskjaer បានប្រាប់សន្និសីទសារព័ត៌មានថា៖ ” ពិតណាស់ ( ខ្ញុំនឹងចាត់ទុកគាត់ជាប្រធានក្រុម ) ព្រោះខ្ញុំស្គាល់ក្មេងប្រុសនេះតាំងពីមុន ហើយគាត់គឺជាអ្នកដឹកនាំ ។ គាត់ជាតួអង្គមួយ គាត់មានឥទ្ធិពលលើមនុស្ស ហើយអ្នកបានឃើញវីដេអូពីប្រទេសបារាំង ហើយគាត់ខ្វល់ខ្វាយហើយគាត់ពិតជាចង់បានជោគជ័យ ។ គាត់ដឹងថាគាត់មិនអាចធ្វើវាបានដោយខ្លួនឯងទេ វាជាការប្រកួតក្រុមមួយហើយគាត់ជាតួអង្គដែលនាំមកនូវរឿងល្អៗជាច្រើនជាមួយគាត់នៅពេលគាត់រីករាយជាមួយខ្លួនឯង ” ។

    Image result for Paul Pogba

    គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះបន្តថា៖ ” អ្នកឃើញបុគ្គលិកលក្ខណៈ ។ គាត់ស្រឡាញ់ការលេងបាល់ទាត់ ។ នៅពេលការសម្តែងកកើតមានផងដែរ ក្នុងភាពជាមេដឹកនាំដ៏ល្អ ហើយអ្នកយល់ថាវាមានន័យយ៉ាងណាចំពោះគាត់ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក ( World Cup ) ។ ដូច្នេះសម្រាប់ខ្ញុំបាទគឺគាត់ជាប្រធានក្រុម ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី