PSG ធ្លាប់ផ្តល់ប្រាក់ខែគុណ ១២ដងដល់ Vinicius Jr ប៉ុន្តែនៅតែមិនព្រមចេញពី R.Madrid

12587
  • PSG ធ្លាប់ផ្តល់ប្រាក់ឈ្នួលដល់ Vinicius Jr ដល់ទៅ ៧៧០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ ដើម្បីចាកចេញពី Real Madrid នេះបើយោងតាមការសែត Marca ។
    នោះនឹងបានឃើញ Vinicius រកបាន ៤០ លានអឺរ៉ូក្នុងមួយឆ្នាំ ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុត។ Vinicius គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ដែលមានប្រាក់ខែទាបបំផុតរបស់ Real Madrid ដែលរកបានប្រហែល ៣ លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។
    នោះមានន័យថាការផ្តល់ជូនរបស់ PSG គឺស្មើរនឹង ១២ ដងនៃប្រាក់ខែបច្ចុប្បន្នរបស់គាត់នៅក្រុមជើងឯកអេស្ប៉ាញក្រុមស្ដេចស Real Madrid ។ បើទោះបីជា មានការផ្ដល់ជូនដ៏ធំមហាសាលបែបនេះ យ៉ាងណាក៏ដោយ ក៏តារាប្រេស៊ីលវ័យ ២១ឆ្នាំខាងលើមិនចាប់អារម្មណ៍ផ្លាស់ចេញពីទីក្រុងម៉ាឌ្រីដ នោះដែរ។
    ថ្លែងទៅកាន់ Sportv ខ្សែប្រយុទ្ធវ័យក្មេង Vini Jr. បាននិយាយថា៖ “ខ្ញុំនឹងបន្តនៅក្លឹបដ៏ធំបំផុតក្នុងពិភពលោក។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំមានរឿងជាច្រើនដែលត្រូវយកឈ្នះ។ ខ្ញុំសង្ឃឹមថានឹងមានពានរង្វាន់ជាច្រើននៅចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ”។
    គួរជម្រាបជូនផងដែរថា កុងត្រាថ្មីរបស់ Vinícius José Paixão de Oliveira Júnior ដែលទើបនឹងបន្តជាមួយ Real Madrid បានធ្វើឱ្យប្រាក់ខែរបស់គាត់ឡើងដល់ ១០ លានអឺរ៉ូក្នុងមួយរដូវកាល។ យោងតាម Fabrizio Romano កីឡាកររូបនេះនឹងបន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ ២០២៧៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី