Aguero , Otamendi និង Higuain បានអំពាវនាវកុំឱ្យប៉ូលិសបញ្ឈប់ការស្វែងរក Sala

30903
  • តារាឆ្នើមរបស់ក្លឹប Manchester City កីឡាករ Sergio Aguero បានអំពាវនាវឱ្យប៉ូលីសបន្តការស្វែងរកមិត្តរួមជាតិខ្សែប្រយុទ្ធ Emiliano Sala ដែលជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ Cardiff City ។

    Related image

    ប៉ូលិសនៅកោះ Guernsey កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចប់ការស្វែងរករបស់ខ្លួនសម្រាប់ Emiliano Sala ដែលស្ថិតនៅលើយន្តហោះ Piper Malibu ជាមួយអ្នកបើកបរយន្តហោះម្នាក់ឈ្មោះលោក David Ibbotson នៅពេលដែលយន្ដហោះបានបាត់ខ្លួនអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Cardiff កាលពីថ្ងៃចន្ទ ។

    កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះបានចំណាយពេលអស់ ៣ ថ្ងៃដោយគ្មានរកឃើញតម្រុយស្លាកស្នាមនៃបំបែកយន្តហោះសូម្បីតែបន្តិច ខណះកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹប Nantes នៃក្របខ័ណ្ឌ Ligue 1 លក់ទៅឲ្យក្លឹបដែលមានមូលដ្ឋាននៅប្រទេសវេលស៍ Cardiff City ដែលកំពុងប្រកបអាជីពនៅលីកកំពូលអង់គ្លេស ( Premier League ) ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ( Cardiff City ) ចំនួន ១៥ លានផោន ។ បងស្រីរបស់កីឡាកររូបនេះឈ្មោះ Romina និងឪពុកលោក Horacio បានស្នើរសុំឲ្យសមត្ថកិច្ចបន្តស្វែងរក Sala ខណះខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Aguero ក៏បានស្នើរឲ្យប៉ូលិសបន្តការរុករកបន្ថែមទៀតដែរ ។

    Image result for Sergio Aguero with Emiliano Sala

    Aguero បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ ” យើងមិនចង់បោះបង់ឡើយ យើងចង់រក្សាក្តីសង្ឃឹម ។ នោះហើយជាមូលហេតុដែលខ្ញុំក៏ចង់ឱ្យ #NoDejenDeBuscar  កុំឱ្យបញ្ឈប់ការស្វែងរក ។ តាំងពីដំបូងគំនិតរបស់ខ្ញុំបាននៅជាមួយ Emiliano គ្រួសារ និងមិត្តភក្តិរបស់គាត់ #PrayForSala” ។

    Related image

    ខណះ Nicolas Otamendi ដែលជាមិត្តរួមក្រុមរបស់ Aguero និងក៏ជាមិត្តរួមជាតិរបស់ Sala បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គេផងដែរថា៖ ” ខ្ញុំចង់បង្ហាញពីការអាណិតអាសូររបស់ខ្ញុំទៅគ្រួសាររបស់ Emiliano ហើយជម្រុញឱ្យប៉ូលិសបន្តស្វែងរកយន្តហោះ ហើយនៅតែសង្ឃឹមថានឹងអាចរកឃើញពួកគេនៅរស់ ” ។

    Image result for Gonzalo Higuain

    ហើយកីឡាករចំណូលថ្មីរបស់ក្រុមតោខៀវ Chelsea ខ្សែប្រយុទ្ធ Gonzalo Higuain ដែលជាមិត្តរួមជាតិអាហ្សង់ទីនបាននិយាយតាមរយៈសារវីដេអូថា៖ ” ខ្ញុំបានសុំឱ្យមនុស្សទាំងអស់នៅលើពិភពលោកបន្តការស្វែងរក Emiliano Sala រហូតដល់ពេលចុងបញ្ចប់ ។ មិនមានការបញ្ឈប់នោះទេ ហើយអ្នកត្រូវតែបន្តរហូតដល់ទីបញ្ចប់ ។ សូមអរគុណ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី