បន្ទាប់ពីបំបាក់ Buriram ៤-១ ក្លឹបភ្នំពេញក្រោនបន្តធ្វើដំណើរទៅជួបជាមួយ Muang Thong

12958

បន្ទាប់ពីបំបាក់ក្រុមម្ចាស់ជើងឯកលីគកំពូលថៃ ៧ សម័យកាលក្លឹប Buriram United ក្នុងលទ្ធផលគួរជាទីគាប់ចិត្ត ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបន្តការប្រកួតមិត្តភាពលក្ខណះអន្តរជាតិជាមួយក្រុមយក្សរបស់ថៃមួយទៀតគឺក្លឹប Muang Thong United ។

នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) ចំនួន ៦ សម័យកាលក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានបង្ហោះថានៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ នាវេលាម៉ោង ៤ៈ៣០ នាទីពួកគេបានណាត់ជួបជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលថៃ ៤ សម័យកាលក្លឹប  Muang Thong United ដើម្បីប្រកួតកម្ដៅសាច់ដុំលក្ខណះមិត្តភាពអន្តរជាតិដើម្បីត្រៀមខ្លួនប្រជែងដណ្ដើមពានលីគនៅរដូវកាលថ្មី ២០១៩ ខាងមុខនេះក្នុងប្រទេសរៀងៗខ្លួន ខណះការប្រកួតនេះត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន SCG Stadium ។

សូមរំលឹកផងដែរថាក្លឹបបាល់ទាត់ភ្នំពេញក្រោនបន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ Leo Pre-Season Cup ២០១៩ បានបន្តបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ នឹងបានធ្វើការប្រកួតមិត្តភាពជាច្រើនផងដែរ ជាពិសេសបានបំបាកក្រុម Buriram United ក្នុងលទ្ធផលមិនគួរឲ្យជឿ ៤ ទល់នឹង ១ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី