
តារាសម្ដែងស្រីអេស្បាញល្បីឈ្មោះម្នាក់ បានបដិសេធមានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធ Vinicius Junior របស់ក្លិប Real Madrid។
មានពាក្យចចាមអារ៉ាមជាច្រើននិយាយថា Vinicius Junior បានណាត់ជួបជាមួយតារាស្រីដ៏ល្បីល្បាញនាង Ester Exposito ។ នាងគឺជាតារាសម្តែងជនជាតិអេស្ប៉ាញដ៏ល្បីម្នាក់ ដោយសារនាងសម្ដែងដើរជាតួ Carla នៅលើកម្មវិធី Netflix របស់ Elite ។ ដោយមានឈុតឆាកសិ.ច.ស៊ីមួយចំនួន នៅក្នុងកម្មវិធីនោះផងដែរ ធ្វើឱ្យយុវវ័យចាប់អារម្មណ៍យ៉ាងខ្លាំងលើស្រីស្អាតរូបនេះ។
Exposito មានប្រជាប្រិយភាពខ្លាំង និងមានអ្នកតាមដានរហូតដល់ជិត ៣០លាននាក់នៅលើ Instagram ។ មនុស្សជាច្រើនចាត់ទុកនាងថា ជាស្រីស្អាតបំផុតម្នាក់នៅលើពិភពលោក។ បើនិយាយអំពីការចាប់ផ្ដើមទំនាក់ទំនងនេះ ក្រោយពីខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid បានចូលខំមិនលើរូបភាព Instagram របស់ Ester ។ ដែលនេះអ្នកគាំទ្រគិតថា Vinicius កំពុងជាប់ចិត្តលើតារាស្រីវ័យក្មេងដ៏ស្រស់ស្អាតរូបនេះហើយ។
បើទោះបីជា មានពាក្យចចាមអារ៉ាមជាច្រើនក្នុងប្រទេសអេស្បាញនិយាយថា Vinicius និង Ester កំពុងសាងស្នេហាជាមួយគ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែសាម៉ីខ្លួន Ester Exposito ហាក់ច្រានចោលពាក្យចចាមអារ៉ាមទាំងនេះ ដោយបានបង្ហោះសារនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងថា នេះជា “Fake News” ប៉ុណ្ណោះ។ នេះប្រហែលជាមានន័យថា នាង និងតារា Real Madrid គ្មានទំនាក់ទំនងពិសេសអ្វីនោះទេ ក្រៅពីអ្នកគាំទ្រប៉ុណ្ណោះ៕
ដោយ៖ តារា