ដល់ Bayern ភ្លាម! Mane ឆ្លៀតឌឺដងថា ប្រកួតដែលខ្ញុំចាំមិនភ្លេចគឺ Liverpool ស៊ី Barca ៤-០

16583
  • Sadio Mane ភ្លាមៗបន្ទាប់ពីការធ្វើបទបង្ហាញជាមួយ Bayern Munich ខ្សែប្រយុទ្ធរូបនេះបានបង្ហើបថា ពេលវេលាដែលគាត់ចូលចិត្តបំផុតនៅ Liverpool គឺការទទួលជ័យជម្នះ ៤-០ ក្នុងការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Barcelona ក្នុងឆ្នាំ ២០១៩ ។
    នោះគឺជាពេលដែលក្រុម Liverpool ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអាចវាយបកឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League បើទោះបីជាចាញ់ ៣-០ ក្រោមថ្វីជើងក្រុម Barcelona ក្នុងជើងទី១ នៅលើកីឡដ្ឋាន Camp Nou ក៏ដោយ។
    Mane បានប្រាប់សារព័ត៌មានផ្លូវការរបស់ក្លិប Liverpool ថា៖ “នៅក្នុងឆ្នាំ២០១៩ នៅពេលដែលយើងយកឈ្នះ Barcelona នៅផ្ទះ វាពិតជាអស្ចារ្យណាស់ ហើយនៅពេលនោះយើងឈ្នះ Champions League។ សម្រាប់ខ្ញុំ រហូតមកដល់ពេលនេះ វាជាជ័យជម្នះល្អបំផុត ជាពេលវេលាដ៏ល្អបំផុត និងជាពេលវេលាដែលនឹងស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំជារៀងរហូត”។
    Sadio Mane បានលាអ្នកគាំទ្រ Liverpool បន្ទាប់ពីចាកចេញពីហង្សក្រហម ទៅចូលរួមជាមួយក្លិប Bayern Munich ក្នុងតម្លៃផ្ទេរប្រមាណ ៣៦លានអឺរ៉ូ ជាមួយនឹងកុងត្រាថ្មីរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី