ក្លិបគូរប្រជែង Real Madrid មួយ គ្រោងចុះហត្ថលេខាយកតារាជប៉ុន Kubo ជាអចិន្ត្រៃយ៍

39301
  • សារព័ត៌មាន Mario Cortegana រាយការណ៍ថា Real Sociedad បានបើកកិច្ចពិភាក្សាជាមួយ Real Madrid ជុំវិញការចុះហត្ថលេខាលើ Takefusa Kubo។
    ក្លឹប Real Sociedad ដែលជាក្លិបខ្លាំងមួយរបស់អេស្ប៉ាញ ចង់ចុះហត្ថលេខាលើតារាជប៉ុនរូបនេះ ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ ហើយបានផ្តល់កិច្ចសន្យាដល់កីឡាករឆ្នើមវ័យក្មេង មកពីទ្វីបអាស៊ីខាងលើ រហូតដល់ឆ្នាំ ២០២៧ ។
    ទោះជាយ៉ាងណាក៏ដោយ Real Madrid បានច្រានចោលការដេញថ្លៃនេះ ប៉ុន្តែហាក់ដូចជាបើកចំហចំពោះការផ្ទេរនេះ នៅក្នុងកិច្ចព្រមព្រៀងពិសេសមួយ។ ក្រុមជើងឯកលីគអេស្ប៉ាញ ចង់បានថ្លៃផ្ទេរទាបប៉ុណ្ណោះ ប៉ុន្តែត្រូវរួមបញ្ចូលជាមួយនឹងឃ្លាទិញត្រឡប់ទៅវិញក្នុងតម្លៃថោកផងដែរ។
    Real Madrid បានទិញ Kubo ក្នុងឆ្នាំ ២០១៩ ប៉ុន្តែគាត់មិនដែលមានឱកាសបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឈុតធំទេ ដោយចំណាយពេលទាំងអស់របស់គាត់ ទៅលើការខ្ចីជើងនៅក្លិបផ្សេង។ ក្នុងរដូវកាល ២០២១/២២ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបានតែ ២ គ្រាប់ និង Assist ៣ ដងក្នុង ៣០ ប្រកួតសម្រាប់ក្លិប Mallorca៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី