Gareth Bale មិនមែនជាកីឡាករ ដែលមានប្រាក់ខែខ្ពស់បំផុតទាំង១០ នៅអាមេរិកនោះទេ

96503
  • Gareth Bale មិនមែនជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ទាំង១០ នៅលីគសហរដ្ឋអាមេរិកនោះទេ ក្រោយក្លាយជាកីឡាករថ្មីរបស់ក្លិប Los Angeles FC បន្ទាប់ពីបញ្ចប់ពេលវេលានៅ Real Madrid។
    យោងតាមការប៉ាន់ប្រមាណដំបូង កីឡាករសញ្ជាតិវេលស៍ ទទួលបានប្រាក់ឈ្នួលត្រឹមតែ ១.៥ លានអឺរ៉ូប៉ុណ្ណោះ។ មានមនុស្សតិចណាស់ដែលរំពឹងថា ការផ្លាស់ប្តូរនេះអាចកើតឡើង នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែ Gareth Bale ខ្លួនឯងបានប្រកាសវានៅក្នុងវីដេអូផ្ទាល់ខ្លួនរួចរាល់ទៅហើយ។ អតីតកីឡាករ Real Madrid បានក្លាយជាកីឡាករថ្មីរបស់ Los Angeles FC ជាផ្លូវការ។
    ទោះបីជាមិនមានតួលេខផ្លូវការក៏ដោយការសែត ‘Marca’ បានបញ្ជាក់ថា ការប៉ាន់ប្រមាណដំបូងបង្ហាញថា អតីតខ្សែប្រយុទ្ធ Real Madrid ខាងលើនឹងទទួលបានប្រាក់ឈ្នួល ១.៥ លានអឺរ៉ូ ដែលមានន័យថា គាត់នឹងមិនស្ថិតក្នុងកំពូលទាំង១០ នៃកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ MLS នោះទេ។
    នៅចំណាត់ថ្នាក់ទី១ គឺ Xherdan Shaqiri របស់ Chicago Fire ដែលរកបាន ៦.៩៤ លានអឺរ៉ូជាប្រាក់បៀវត្សរ៍មូលដ្ឋាន ជាមួយនឹងប្រាក់រង្វាន់អាចកើនឡើងដល់ ៧.៧៥ លានអឺរ៉ូ។ ចំណាត់ថ្នាក់លេខ ២ គឺអតីតកីឡាករ Real Madrid ម្នាក់ទៀតគឺ Chicharito ដែលរកបាន ៥.៧១ លានអឺរ៉ូ លេងនៅ Los Angeles Galaxy ។ លេខ៣ បានទៅកីឡាករ Gonzalo Higuain ជាមួយនឹងប្រាក់បៀវត្សរ៍ ៤.៨៥ លាន ដែលអាចឡើងដល់ ៥.៥ លានអឺរ៉ូនៅឯក្លិប Inter Miami៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី