Neymar មានអារម្មណ៍ថា ខ្លួនលែងមានអ្នកស្រឡាញ់នៅ PSG ចំពេល Man Utd ចង់បាន

52584
  • យោងតាមការសែត RMC Sport ដែលអាចទុកចិត្តបានអះអាងថា Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹប Premier League ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Neymar នៅរដូវក្តៅនេះ។
    កីឡាករប្រេស៊ីល មានអារម្មណ៍ថា ខ្លួនលែងមានការស្រឡាញ់នៅឯ PSG ទៀតហើយ ហើយចង់ចាកចេញនៅរដូវក្ដៅនេះ។ Neymar មានវ័យ ៣០ ឆ្នាំ បច្ចុប្បន្នរកបាន ៣.៤ លានផោនក្នុងមួយខែនៅឯក្លឹបជើងឯកនៃក្របខណ្ឌ Ligue 1 ជាកីឡាករមានប្រាក់ខែខ្ពស់បំផុតម្នាក់។
    ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់គាត់ជាមួយប្រធានក្លឹប Nasser Al-Khelaifi កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីមេធំ PSG រូបនេះបានរិះគន់អាកប្បកិរិយារបស់កីឡាករតម្លៃខ្លួនថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់រូបនេះជាសាធារណៈ។ ទន្ទឹមនឹងនេះ Neymar ក៏ត្រូវបានអ្នកគាំទ្រ PSG ជេរ.ប្រ.មា.ថផងដែរកាលពីរដូវកាលកន្លងទៅ ដែលធ្វើឱ្យមានការសង្ស័យបន្ថែមទៀត អំពីអនាគតរបស់អតីតតារា Barcelona ខាងលើ។
    ជាមួយគ្នានេះដែរ ក្រុមបិសាចក្រហម បានបដិសេធយ៉ាងម៉ឺងម៉ាត់ នូវពាក្យចចាមអារ៉ាមអំពីការលក់ Ronaldo ប៉ុន្តែកីឡាករវ័យ ៣៧ ឆ្នាំរូបនេះនៅតែបន្តមានទំនាក់ទំនងជាមួយក្លឹបដូចជា Chelsea, Bayern Munich និងសូម្បីតែក្លិបកុមារភាព Sporting CP របស់គាត់។
    ប្រសិនបើ Ronaldo ចាកចេញពិតមែន ប្រភពខាងលើបាននិយាយថា Manchester United នឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីចុះហត្ថលេខាលើ Neymar ។ ហើយទោះបីជាខ្លាចាស់រូបនេះមិនចាកចេញក៏ដោយ ក៏ក្លិបអង់គ្លេសខាងលើបង្ហាញចំណាប់អារម្មណ៍លើ Neymar ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី