Sadio Mané ក្លាយជាកីឡាករដែល​មានប្រាក់ខែខ្ពស់​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​ Bayern Munich

68679
  • យោងតាមការសែត ‘Bild’ បានបញ្ជាក់ថា ក្លិប Bayern Munich បានយល់ព្រមលើប្រាក់ខែ ១៩.៨ លានអឺរ៉ូក្នុងមួយរដូវកាលសម្រាប់ Sadio Mané ធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត ចាប់តាំងពីក្លឹបត្រូវបានបង្កើតឡើង។
    ការទទួលប្រាក់ខែដ៏ខ្ពស់បែបនេះ គឺដោយសារគុណភាពរបស់ Mane ចាប់តាំងពីគាត់ផ្លាស់ទៅលេងនៅទឹកដី Anfield កាលពីរដូវកាល ២០១៦-១៧ ខ្សែប្រយុទ្ធរូបនេះបានបង្ហាញពីសមត្ថភាពគួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យក្រុមជើងឯកអាល្លឺម៉ង់ ហ៊ានចំណាយលុយធំទៅឱ្យតារាអន្តរជាតិសេណេហ្គាល់ ខាងលើ។
    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Sadio Mané បានក្លាយជាកីឡាករល្អបំផុតម្នាក់ ក្នុងពិភពលោក ដោយបានជួយឱ្យក្រុមរបស់លោក Jurgen Klopp ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ៣ដង និងគ្រង់ជើងឯកបានម្ដង រួមជាមួយនឹងការឈ្នះពានជើងឯកអង់គ្លេស Premier League ជាលើកដំបូងរបស់ពួក ក្នុងរយៈពេល ៣០ឆ្នាំ។ ដូច្នេះវាសមហេតុផលដែលក្រុម Allianz Arena ហ៊ានផ្ដល់ប្រាក់ឈ្នួលដ៏ខ្ពស់បែបនេះដល់រូបគេ។
    បន្ថែមពីលើថ្លៃឈ្នួលរបស់គាត់ Bayern Munich បានចំណាយប្រហែល ៣២ លានអឺរ៉ូទៅឱ្យ Liverpool ដើម្បីចុះហត្ថលេខាលើតារាជើងស៊ុតរូបនេះ។ ដោយក្នុងឆ្នាំដំបូងរបស់ Mane ក្លិបអាល្លឺម៉ង់ចំណាយរហូតដល់ទៅ ៥១.៨ លានអឺរ៉ូឯណោះ។ ហើយប្រហែលជាចំនួននឹងកើនឡើងបន្ថែមទៀត ប្រសិនបើ Mane ធ្វើបានល្អ ឬក៏ជួយឱ្យក្លិបពានអ្វីមួយ នោះនឹងទទួលបានប្រាក់រង្វាន់បន្ថែមទៀត៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី