លោក ហុក សុជីវ័ន៖ ខ្ញុំគិតថា សិលានិងសាក់ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជម្រើសជាតិ U22

7444

លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបបាល់ទាត់វិសាខា យល់ឃើញថាអ្នកចាំទីពីររូបរបស់ខ្លួនគឺ កែវ សុខសិលា និង ជា វ៉ាន់សាក់  មានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាប់ក្នុងបញ្ជីចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំត្រៀមព្រឹត្តិការណ៍ប្រកួត AFF U22 Championship 2019 ។

គ្រូបង្វឹកក្រុមលេខ ៣ នៅក្របខណ្ឌលីគកំពូលកម្ពុជារដូវកាល ២០១៨ លើកឡើងបែបនេះដោយមើលឃើញពីសមត្ថភាពនិងអាយុបច្ចុប្បន្នរបស់កូនក្រុមទាំងពីរខាងលើ ។ លោកហុក សុជីវ័ន រៀបរាប់បែបនេះថា៖ ” ខ្ញុំគិតថាពួកគេមានលទ្ធភាពនឹងជាប់ក្នុងបញ្ជីចុងក្រោយ ព្រោះបើគិតតាមអាយុនិងសមត្ថភាពនៅពេលនេះវាសមស្របទៅនឹងកម្មវិធីមួយនេះ ” ។

ទាំង កែវ សុខសិលា និងជា វណ្ណសាក់ សុទ្ធតែមានឈ្មោះចូលរួមព្រឹត្តិការណ៍ប្រកួត AFF Suzuki Cup ឆ្នាំ ២០១៨ នាពេលកន្លងមក ក្រោមការដឹកនាំដោយអ្នកចាត់ការលោក Keisuke Honda ។

គួរដឹងដែរថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល B នៃព្រឹត្តិការណ៍ AFF U22 Championship ឆ្នាំ ២០១៩ ដែលមាន មីយ៉ាន់ម៉ា , ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី