Spur សប្បាយចិត្តពេលលឺថាកូរ៉េខាងត្បូងរបស់ Son ធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ Asian Cup

5335

ខ្សែប្រយុទ្ធ Son Heung-min នឹងវិលត្រឡប់មកកាន់ក្លឹប Tottenham Hotspur របស់គាត់វិញ មុនពេលដែលជម្រើសជាតិកូរ៉េខាងត្បូង បានធ្លាក់ចេញពីការប្រកួតដណ្ដើមពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup ) ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ។

Image result for Korea Republic 0-1 Qatar

ក្រុមម្ចាស់ផ្ទះ FIFA World Cup ២០២២ កាតា បានទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិកូរ៉េ កាលពីម្សិលមិញដែលមានន័យថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះនឹងអាចហោះត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ។ ព័ត៌មាននេះនឹងក្លាយជារឿងដ៏ល្អបំផុតសម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs និងអ្នកគាំទ្រ ខណៈបច្ចុប្បន្នពួកគេកំពុងជួបវិបត្តិកីឡាកររបួសជាច្រើនដូចជា Harry Kane, Dele Alli និង Moussa Sissoko ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ។

Image result for Korea Republic 0-1 Qatar

ខណៈពេលដែលកាលបរិច្ឆេទពិតប្រាកដនៃការវិលត្រឡប់របស់ Son ទៅចូលរួមជាមួយ Tottenham មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណះគាត់គួរតែវិលត្រលប់ទៅអង់គ្លេសវិញមុនពេលការប្រកួត AFC Asian Cup ត្រូវបានបញ្ចប់នៅថ្ងៃទី ២ ខែកុម្ភៈនោះមានន័យថាខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូនេះអាចចូលរួមការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុម Watford និង Newcastle ។ ទោះយ៉ាងណាក៏ដោយ Son Heung-min នឹងមិនមានវត្តមានសម្រាប់ការប្រកួត FA Cup ជុំទី ៤ ក្នុងជំនួបជាមួយក្រុម Crystal Palace នៅថ្ងៃអាទិត្យនេះដែលជាការអវត្តមានជាលើកទី ៣ របស់ខ្លួន ។

Image result for Son Heung-min vs Qatar

ក្រុមរបស់លោក Mauricio Pochettino បានទទួលរងការខកចិត្តយ៉ាងខ្លាំងនៅក្នុងពានរង្វាន់ Carabao Cup ក្រោយពីចាញ់នៅវគ្គកាត់សេចក្ដី ១១ ម៉ែត្រក្រោមថ្វីជើងក្រុមតោខៀវ Chelsea កាលពីថ្ងៃព្រហស្បតិ៍ ខណះ Chelsea នឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប៉ះជាមួយក្រុមមេឃខៀវ Manchester City ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី