
Barcelona មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការធ្វើព្យុះភ្លៀង នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ហើយពួកគេកំពុងរៀបចំលុយធំលើការផ្ទេរនេះ។
Barcelona គ្រោងនឹងវិនិយោគនៅក្នុងកញ្ចប់ទឹកប្រាក់រហូតទៅដល់ ២០០ លានអឺរ៉ូ ក្នុងការចុះហត្ថលេខាថ្មី នេះបើយោងទៅតាមការសែតអេស្ប៉ាញ MARCA ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពួកគេបានមកពីការលក់ភាគហ៊ុនសិទ្ធិទូរទស្សន៍ ១៥ ភាគរយក្នុងពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងនោះត្រូវបានគេរំពឹងថា នឹងកើតឡើងមុនពេលក្រុមលោក Xavi ធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្នុងពាក់កណ្តាលខែកក្កដាnV ខណៈ Barcelona មានគម្រោងនាំយកកីឡាករល្បីៗជាច្រើន មកពង្រីកក្រុមត្រៀមរដូវកាលថ្មី ដោយក្នុងនោះក៏រួមមានកំពូលខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ផងដែរ៕
ដោយ៖ វិទូ