De Jong សុំមិត្តស្រីតាំងពីនៅវ័យកុមាររៀបការ យ៉ាងរ៉ូមេទិក មិនខ្វល់រឿងផ្លាស់ទៅ Man Utd

41114
  • Frenkie de Jong បានសុំមិត្តស្រីរបស់គាត់នាង Mikky Kiemeney ក្នុងអំឡុងពេលវិស្សមកាលរបស់ពួកគេនៅ Las Vegas លើទឹកដីសហរដ្ឋអាមេរិក។
    Mikky និងតារាហូឡង់ De Jong បានស្គាល់គ្នាតាំងពីនៅក្មេង មានន័យថានាងបានឈរក្បែរខ្សែបម្រើវ័យក្មេងឆ្នើមរូបនេះ តាំងពីគ្រានៅក្រខ្សត់លំបាក រហូតមកដល់កីឡាករវ័យ ២៥ឆ្នាំខាងលើជោគជ័យដូចសព្វថ្ងៃនេះ។
    ខ្សែបម្រើក្លឹប Barcelona បានបង្ហោះរូបភាពនៃការសុំរៀបការនេះ ដោយពោពេញទៅដោយស្នាមញញឹម និងសុភមង្គលនៅលើ Instagram ចំពេលកំពុងមានចរចាមអារ៉ាម ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបបីសាចក្រហម Manchester United នារដូវក្ដៅនេះ។
    មែនហើយ កិច្ចព្រមព្រៀងរបស់ Frenkie de Jong មិនទាន់ត្រូវបានបញ្ជាក់ ១០០% នៅឡើយទេ ប៉ុន្តែក្រុមបីសាចក្រហម បានឈានដល់កិច្ចព្រមព្រៀងទៅហើយជាមួយ Barcelona ។ លោក Erik ten Hag ដែលជាគ្រូបង្វឹកថ្មី បានផ្ដោតយ៉ាងខ្លាំងទៅលើការនាំយកអតីតកូនសិស្ស De Jong ខណៈលោកកំពុងព្យាយាមរៀបចំស្ដារក្រុមឡើងវិញ ក្រោយពីបញ្ចប់រដូវកាលដ៏អាក្រក់បំផុតសម្រាប់ Man Utd៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី