Messi ជាកីឡាករបាល់ទាត់ម្នាក់ទៀតដែលស្នើរសុំឱ្យបន្តស្វែងរក Sala ដែលកំពុងបាត់ខ្លួន

7185

វាជាសប្តាហ៍ដ៏អាក្រក់មួយនៅក្នុងកីឡាបាល់ទាត់ បន្ទាប់ពីការបាត់យន្តហោះដឹកកីឡាករសញ្ជាតិអាហ្សង់ទីន Emiliano Sala ក្នុងដំណើរហោះទៅកាន់ប្រទេសវេលស៍ដើម្បីចូលរួមជាមួយក្លឹប Cardiff City ដែលក្លឹបទើបចុះហត្ថលេខាទិញយករូបគេពីក្លឹប Nantes នៅក្របខ័ណ្ឌ Ligue 1 ក្នុងតម្លៃបំបែកំណត់ត្រារបស់ក្លឹប ( Cardiff City ) ។

Related image

កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹបអ្នកមានបុណ្យ FC Barcelona បានក្លាយជាកីឡាករបាល់ទាត់ចុងក្រោយបំផុតដែលស្នើសុំជាសាធារណៈដើម្បីបើកឲ្យមានការស្វែងរក Emiliano Sala បន្តដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័កាលរូបនេះថាមិនត្រូវបានបោះបង់ចោលត្រឹមនេះទេ ។

Image result for Lionel Messi

ទោះបីជាអ្នកជំនាញបានបង្ហាញថាពួកគេរកមិនឃើញតម្រុយអ្វីទាល់តែសោះទាក់ទំនងទៅនឹងយន្តហោះឬមនុស្សដែលជិះក្នុងយន្តហោះក៏ដោយក៏ Lionel Messi បានបង្ហាញពីការគាំទ្ររបស់គាត់ចំពោះជម្រុញឲ្យបន្តស្វែងរកមិត្តរួមជាតិរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram របស់គាត់ផ្ទាល់ផងដែរ ។

Messi បានសរសេរនៅលើបណ្ដាញសង្គម Instagram របស់គាត់ថា៖ ” ដរាបណាមានលទ្ធភាពនៅតែមានក្តីសង្ឃឹម យើងសុំឱ្យអ្នកកុំបញ្ឈប់ការស្វែងរក Emiliano ។ កម្លាំងចិត្តទាំងអស់និងការគាំទ្ររបស់ខ្ញុំជូនដល់គ្រួសារ និងមិត្តភក្តិរបស់គាត់ ” ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី