Ronaldo ពិតជាសុំចេញពី Man Utd មែន ហើយក្លិបដែលតារាជើងចាស់រូបនេះ ចង់លេងគឺ Chelsea

54397
  • អ្នកការសែតដ៏ល្បីឈ្មោះជនជាតិអ៊ីតាលីលោក Fabrizio Romano បានអះអាងថា ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ពិតជាចង់ចាកចេញពីក្លិប Manchester United ខណៈមានក្លិបជាច្រើនត្រូវបានផ្សាភ្ជាប់។
    លោក Romano បានប្រាប់ Give Me Sport នៅពេលសួរអំពីសក្តានុពលរបស់ Cristiano ក្នុងការផ្លាស់ទៅកាន់ទឹកដី Stamford Bridge ថា៖ “ខ្ញុំនឹងនិយាយអំពី Chelsea ព្រោះវាជាការពិតដែលលោក Jorge Mendes (ភ្នាក់ងារ Ronaldo) មានទំនាក់ទំនងជាមួយលោក Todd Boehly ដូច្នេះពួកគេត្រូវបានគេផ្តល់លទ្ធភាពនេះ។ ប៉ុន្តែ Chelsea មិនបានធ្វើតាមសំណើរទេ”។
    Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យក្រុមបិសាចក្រហម Manchester United អនុញ្ញាតឱ្យគាត់ចាកចេញ ប្រសិនបើការផ្តល់ជូនដែលអាចទទួលយកបានមកដល់។ កត្តាដែលធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើចង់ចាកចេញនោះ គឺប្រហែលទី១ ក្លិបគ្មានកៅអីលេងនៅពានរង្វាន់ Champions League និងមួយទៀតគិតថា ក្លិបខ្វះសមត្ថភាពប្រកួតប្រជែងនៅកម្រិតកំពូល។
    តែទោះជាយ៉ាងណាក៏ដោយ Chelsea ប្រហែលជាមិនចាប់អារម្មណ៍នាំយក Ronaldo មកចូលរួមក្រុមនោះទេ។ បើពិនិត្យទៅលើវ័យជ្រេ និងប្រាក់ខែដ៏ខ្ពស់របស់អតីតកីឡាករ Juventus ខាងលើ ដោយពួកគេប្រហែលគិតគូទៅលើកីឡាករក្មេងៗជាង៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី