CR7 សុំចាកចេញមិនទាន់បានប៉ុន្មានផង Man Utd សម្លឹងឃើញតារាឆ្នើមម្នាក់ជំនួសបាត់

52695
  • ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Cristiano Ronaldo បានស្នើសុំក្រុមប្រឹក្សាភិបាលក្លិប Manchester United ចាកចេញពីទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
    កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនមានបំណងបន្តនៅជាមួយបិសាចក្រហមទៀតទេ ហើយក្លឹបជាច្រើនចាប់អារម្មណ៍លើគាត់ ដូចជា AS Roma និង Chelsea ជាដើម។ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ អាចមានព័ត៌មានអំពីការផ្លាស់ប្ដូរនេះ។
    ដោយមើលឃើញពីស្ថានភាពនេះ ក្រុមរបស់លោក Erik ten Hag បានចាប់ផ្តើមស្វែងរកអ្នកជំនួសដែលអាចធ្វើទៅបាន ហើយក្នុងរយៈពេលប៉ុន្មានថ្មីៗចុងក្រោយនេះ ឈ្មោះបេក្ខភាពដំបូងដែលអាចមកជំនួស CR7 នោះគឺជាខ្សែប្រយុទ្ធប្រេស៊ីល Antony ។
    យោងតាម ‘Daily Mirror’ កីឡាករប្រេស៊ីលអាយុ ២២ ឆ្នាំគឺជាអ្នកដែលត្រូវបានជ្រើសរើសជំនួស CR7 ។ គ្រូបង្វឹកសញ្ជាតិហូឡង់ស្គាល់តារាវ័យក្មេងរូបនេះយ៉ាងច្បាស់ កាលពីលោកដឹកនាំនៅ Ajax ហើយដឹងថា ការចុះហត្ថលេខាលើ Antony អាចជាការផ្លាស់ប្តូរដ៏ល្អសម្រាប់ក្រុមអង់គ្លេស។
    ក្លឹបយក្សប្រចាំទីក្រុង Amsterdam ចង់បាន ៨០ លានអឺរ៉ូសម្រាប់ការផ្ទេរ Antony ។ United អាចនឹងខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុដើម្បីទិញតារាឆ្នើមរូបនេះ ប៉ុន្តែគោលដៅចម្បងរបស់ពួកគេនៅក្នុងទីផ្សារនេះគឺ Frenkie de Jong ដែលពួកគេនឹងត្រូវចំណាយប្រាក់ប្រហាក់ប្រហែលគ្នានេះ។ សម្រាប់ហេតុផលនេះ យើងនៅតែត្រូវរង់ចាំមើលថា តើការផ្លាស់ប្តូររបស់ក្រុម Manchester United និង Cristiano Ronaldo នឹងទៅជាយ៉ាងណា? ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី