មេធំបាល់ទាត់ស៊ែប៊ីថា Haaland ល្អមិនដល់ Dusan Vlahovic របស់ Juventus នោះទេ

79224
  • Dusan Vlahovic ជាកីឡាករល្អជាង Erling Haaland នេះបើតាមការអះអាងរបស់ប្រធានសហព័ន្ធបាល់ទាត់ស៊ែប៊ី លោក Nenad Bjekovic ដែលជឿថា ខ្សែបម្រើវ័យក្មេង Juventus មានភាពពេញលេញជាងតារា Manchester City។
    កំពូលខ្សែប្រយុទ្ធវ័យក្មេង Haaland បានធ្វើការផ្លាស់ប្ដូរគួរឱ្យភ្ញាក់ផ្អើលពី Borussia Dortmund ដើម្បីចូលរួមជាមួយម្ចាស់ជើងឯក Premier League ក្លិបមេឃខៀវ Manchester City នៅរដូវក្តៅនេះ ហើយត្រូវបានគេរំពឹងថា នឹងកាន់តែលេចធ្លោនៅក្លឹបថ្មីរបស់គាត់។
    ប៉ុន្តែមេធំបាល់ទាត់ស៊ែប៊ីខាងលើ ជឿជាក់ថាកីឡាករអន្តរជាតិស៊ែប៊ី Vlahovic អាចប្រជែងយកតំណែងជាខ្សែប្រយុទ្ធវ័យក្មេងល្អបំផុត នៅក្នុងការប្រកួតបាល់ទាត់អ៊ឺរ៉ុប ហើយលោក Bjekovic គិតថាកីឡាករជម្រើសជាតិរបស់លោករូបនេះ នឹងក្លាយជាកីឡាករលំដាប់កំពូល នៅលើពិភពលោក។
    ប្រធាន FA របស់ស៊ែប៊ីរូបនេះបានប្រាប់ Tuttosport ថា៖ “Vlahovic គឺល្អជាង និងពេញលេញជាង Haaland។ ទម្រង់លេងនិងស្ទាយរបស់ខ្សែប្រយុទ្ធ Juventus គឺប្រសើរជាង។ Manchester City និង Juventus បានចំណាយប្រាក់ក្នុងតម្លៃដូចគ្នា រួមទាំងកម្រៃជើងសារ ដើម្បីចុះហត្ថលេខាលើកីឡាករទាំងពីរនៅឆ្នាំនេះពី Borussia Dortmund និង Fiorentina”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី