តារាឆ្នើមរបស់ Juvnetus ម្នាក់បានផ្ទេរទៅលេងនៅទឹកដីម្ចាស់ផ្ទះ World Cup ២០២២

5520

កីឡាករ Medhi Benatia បានចូលរួមជាមួយក្លឹប Al Duhail របស់ប្រទេសកាតា ( កាតានឹងធ្វើជាម្ចាស់ផ្ទះ World Cup 2022 ) ពីក្លឹប Juventus នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ១០ លានអឺរ៉ូ ( ៩ លានផោន / ១១ លានដុល្លារអាមេរិក) ។

Image result for Medhi Benatia

ខ្សែការពារសញ្ជាតិម៉ារ៉ុកវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ពីក្រុមយក្សរបស់អាល្លឺម៉ង់ក្លឹប Bayern Munich កាលពីឆ្នាំ ២០១៦ និងបានបង្ហាញខ្លួនចំនួន ៤១ ប្រកួតក្នុងក្របខ័ណ្ឌ Serie A ដើម្បីជួយឱ្យ Juvnetus ឈ្នះពានរង្វាន់លីគអ៊ីតាលី ( Serie A ) ចំនួន ២ លើកនិងពានរង្វាន់ Coppa Italia ចំនួន ២ ដងដូចគ្នា ។

Related image

 

Medhi Benatia ក៏ជាកម្លាំងដ៏សំខាន់ដែលបានជួយឲ្យក្រុមសម្រើសជាតិម៉ារ៉ុក បានបង្ហាញខ្លួនជាលើកដំបូងនៃការប្រកួត FIFA World Cup របស់ពួកគេក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនៅប្រទេសរុស្ស៊ីកាលពីពាក់កណ្ដាលឆ្នាំ ២០១៨ កន្លងទៅនេះផងដែរ ខណះនៅរដូវកាល ២០១៨/២០១៩ នេះអតីតកីឡាកររបស់ក្លឹប AS Roma រូបនេះបង្ហាញខ្លួនបានត្រឹមតែ ៧ ប្រកួតប៉ុណ្ណោះនៅគ្រប់កម្មវិធីទាំងអស់សម្រាប់ Juventus ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី