Bayern និង PSG បដិសេធការនាំយក Ronaldo ស្របពេលឥទ្ធិពលគាត់កាន់តែធ្លាក់ចុះ

53509
  • Cristiano Ronaldo ចង់ចាកចេញពី Manchester United ក្លាយជាប្រធានបទដ៏ក្ដៅគគុក នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។
    ការគ្មានកៅអីលេងនៅ Champions League អាចជាហេតុផលមួយសម្រាប់ CR7 មិនចង់នៅ Man Utd បន្តទៀត។ Bayern Munich, Chelsea និង Napoli បង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករព័រទុយហ្គាល់ ជាមួយកិច្ចសន្យារយៈពេលជាច្រើនឆ្នាំ ខណៈប្រាក់បៀវត្សរ៍ដ៏ខ្ពស់កកប់ពពករបស់ Ronaldo អាចជាចំណោទបញ្ហាដ៏ធំសម្រាប់ការផ្ទេរនេះ។
    ព័ត៌មានចុងក្រោយបំផុតដែលរាយការដោយសារសែតអាល្លឺម៉ង់ ‘Bild’ ថា Bayern បានបោះបង់ការដេញថ្លៃសម្រាប់ Cristiano ហើយ។ ក្លិបអាឡឺម៉ង់ មិនព្រមបង់ថ្លៃផ្ទេរកីឡាករវ័យ ៣៧ ឆ្នាំរូបនេះទេ បើទោះបីជាអ្នកគ្រប់គ្រងមួយចំនួនបានចាប់អារម្មណ៍លើ Ronaldo ក៏ដោយ។ ប្រាក់ខែដ៏ច្រើនលើសលុបរបស់តារាព័រទុយហ្គាល់ ក៏ជាគុណវិបត្តិធំបំផុត។ ទន្ទឹមនឹងនេះការសែត ‘The Athletic’ ក៏បានអះអាងដែរថា Paris Saint-Germain ក៏នឹងមិននាំយកម្ចាស់ជើងឯក Champions League ប្រាំសម័យកាលនោះដែរ។
    បន្ទាប់វិលត្រលប់មកកាន់ទឹកដី Old Trafford ជាលើកទី២ ក្រោយចាកចេញពី Juventus ក្នុងឆ្នាំ២០២១ Ronaldo ស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និង Assists ៣ដងក្នុងការបង្ហាញខ្លួន ៣៨ លើកសម្រាប់ក្រុមបីសាចក្រហម៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី