Chelsea អាចយកទាំង Neymar និង Ronaldo មកលេងជាមួយគ្នា ដាក់ឱ្យផ្អើលពិភពលោកម្ដង

58911
  • Chelsea ត្រូវបានគេផ្តល់ជូនទាំងការចុះហត្ថលេខារបស់ Cristiano Ronaldo និង Neymar នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Evening Standard ។
    ទំនាក់ទំនងរវាងសហការីរបស់កីឡាករទាំងពីរ បានទាក់ទងទៅកាន់ម្ចាស់ក្លិបថ្មីរបស់ក្លិបតោខៀវ Chelsea មហាសេដ្ឋីលោក Todd Boehly ដើម្បីបញ្ចុះបញ្ចូលគាត់អំពីការផ្លាស់ប្តូរនេះ។ ប៉ុន្តែមិនប្រាកដទេថា កីឡាករទាំងពីរស័ក្តិសមនឹងទម្រង់លេងរបស់គ្រូបង្វឹកលោក Thomas Tuchel នៅ Chelsea នោះទេ។
    លើសពីនេះទៅទៀត វាក៏អាចបង្កឱ្យមានការព្រួយបារម្ភ នៅពេលចុះហត្ថលេខាលើកីឡាករឆ្នើមពីររូប Ronaldo និង Neymar អាចប៉ះពាល់ដល់តុល្យភាពក្រុម។ PSG ត្រូវបានគេរាយការណ៍ថា បើកចិត្តលក់ Neymar ក្នុងរដូវក្ដៅនេះ ខណៈ Cristiano ក៏ចង់ចាកចេញពី Man United ទៅចូលរួមជាមួយក្លឹបដែលលេងនៅក្របខណ្ឌ Champions League។
    គួរជម្រាបជូនថា កីឡាករលំដាប់ A របស់ពិភពលោករួមទាំង Neymar និង Cristiano Ronaldo សុទ្ធសឹងតែបានផ្សាភ្ជាប់ទៅកាន់ក្លិបយក្សអង់គ្លេស Chelsea ប៉ុន្តែគិតមកទល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការអំពីការផ្លាស់ប្ដូរទាំងនេះនៅឡើយនោះទេ ស្របពេល Neymar នៅតែជាកីឡាករ PSG ហើយ Ronaldo ក៏នៅតែជាកីឡាករបីសាចក្រហម៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី