Isco ខិតជិតចូលរួមជាមួយក្លិបយក្សមួយនេះហើយ ក្រោយផ្ដា.ច់និស្ស័យជាមួយ Real Madrid

61464
  • Isco ខិតជិតចូលរួមជាមួយក្លិប AS Roma ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី Real Madrid កាលពីខែមុន នេះបើតាមការអះអាងរបស់ការសែត Marca ។
    ភ្នាក់ងាររបស់កីឡាករសញ្ជាតិអេស្បាញលោក Jorge Mendes ដែលមានទំនាក់ទំនងដ៏ល្អជាមួយលោក Jose Mourinho គ្រូបង្វឹក Roma ហើយនេះអាចជាកត្តាមួយជួយឱ្យមានការផ្លាស់ប្តូរនេះ ទៅកាន់ប្រទេសអ៊ីតាលី។
    Roma មិនមានបញ្ហាក្នុងការបង់ប្រាក់ Isco តាមអ្វីដែលគាត់ចង់បាន ហើយកំពុងសម្លឹងមើលខ្សែបម្រើដ៏ឆ្នើមរូបនេះ ជាអ្នកទៅជំនួសកន្លែងកីឡាករ Henrikh Mkhitaryan ។ ជាមួយគ្នានេះ ក្លិបអេស្ប៉ាញ Sevilla ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះផងដែរ ប៉ុន្តែគាត់ហាក់ដូចជាចង់ចូលរួមជាមួយ Roma ជាង។
    កិច្ចសន្យារបស់ Isco នៅ Real Madrid បានផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាកន្លងទៅនេះ បន្ទាប់ពីគាត់បានបង្ហាញខ្លួនត្រឹមតែ ១៧ ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមជើងឯក La Liga និង Champions League កាលពីរដូវកាលមុន៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី