Eriksen បានយល់ព្រមចូលរួមជាមួយក្រុម Man United ហើយ រង់ចាំតែថ្ងៃប្រកាសប៉ុណ្ណោះ

59725
  • Christian Eriksen បានយល់ព្រមចូលរួមជាមួយក្រុម Manchester United ហើយ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន GOAL។
    កីឡាករអន្តរជាតិដាណឺម៉ាកវ័យ ៣០ឆ្នាំ បានទទួលយកកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្លិបបិសាចក្រហម Manchester United ដើម្បីជាផ្នែកមួយនៃផែនការស្ដារក្រុមឡើងវិញ នៅទឹកដី Old Trafford របស់អ្នកចាត់ការថ្មីលោក Erik ten Hag ។
    ការចុះហត្ថលេខាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយទម្រង់បែបបទនៅតែត្រូវបានអនុវត្ត ប៉ុន្តែប្រភពខាងលើបានអះអាងថា អតីតកីឡាករក្រុមមាន់ខ្នាយមាស Tottenham Hotspur និង Inter Milan ខាងលើ នឹងក្លាយជាកីឡាកថ្មីម្នាក់ក្នុងគម្រោងរបស់លោក Ten Hag ក្នុងរដូវក្តៅនេះ។ Eriksen បានក្លាយជាភ្នាក់ងារឥតគិតថ្លៃ បន្ទាប់ពីកិច្ចព្រមព្រៀងរយៈពេលខ្លីរបស់គាត់ ជាមួយក្លិប Brentford បានបញ្ចប់កាលពីខែមុន។
    Tottenham ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើអតីតកីឡាកររបស់ពួកគេឡើងវិញផងដែរ ប៉ុន្តែនៅពេលដែលលោក Antonio Conte បានបង្វែរការចាប់អារម្មណ៍របស់គាត់ ទៅកាន់គោលដៅផ្សេងទៀត ទើបធ្វើឱ្យ Man United ក្លាយជាក្រុមនាំមុខគេ សម្រាប់ខ្សែបម្រើដែលមានបញ្ហាបេះដូងខាងលើ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី