លោក Guardiola បង្ហាញការសោកស្តាយចំពោះលោក Henry បន្ទាប់ពីត្រូវ Monaco បណ្ដេញពីតំណែង

9886

អ្នកចាត់ការទូទៅរបស់ក្លិប Manchester City លោក Pep Guardiola បានសម្តែងការអាណិតអាសូរចំពោះលោក Thierry Henry បន្ទាប់ពីវិរះបុរសរបស់ Arsenal រូបនេះត្រូវបានក្លឹប Monaco បណ្ដេញចេញពីតំណែង ។

Image result for Pep Guardiola

ក្រុមលេងនៅក្របខ័ណ្ឌ Ligue 1 មួយនេះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាលោក Thierry Henry ត្រូវបានក្លឹបបណ្ដេញចេញពីតំណែងគ្រូបង្វឹក បន្ទាប់ពីចំណាយរយៈពេលអស់ជិត ៣ ខែក្នុងការដឹកនាំក្លឹប AS Monaco ។

Image result for Pep Guardiola with Thierry Henry

អតីតខ្សែប្រយុទ្ធរបស់បារាំងនិងកាំភ្លើងធំ Arsenal លោក Henry បានធ្វើការងារជាលើកដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹកដោយបានដឹកនាំក្លឹប Monaco ដែលកំពុងធ្លាក់ទម្រង់លេងខ្លាំងនៅក្នុងក្របខ័ណ្ឌលីគកំពូលបារាំង ( Ligue 1 ) ខណះបច្ចុប្បន្នអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាល ២០១៦/១៧ កំពុងស្ថិតនៅបាតតារាងដែលជាតំបន់គេកាត់ចោល ( ធ្លាក់ទៅលេងនៅលីគទី២ ) ។

Related image

លោក Guardiola ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Man City មិនបានយល់ស្របចំពោះការសម្រេចចិត្តរបស់ Monaco ក្នុងការបណ្ដេញលោក Henry ដែលអតីតកីឡាកររបស់ Chelsea រូបនេះធ្លាប់លេងក្រោមការដឹកនាំរបស់លោកកាលពីនៅក្លិប Barcelona ។

Related image

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំមិនយល់ពីវាទេ ប៉ុន្តែវាមិនមែនជារឿងរបស់ខ្ញុំទេ ។ ខ្ញុំមិនធ្វើការសម្រេចចិត្តទេ ។ ខ្ញុំពិតជាសោកស្តាយចំពោះគាត់ ( Thierry Henry ) ព្រោះខ្ញុំស្គាល់គាត់ច្បាស់ហើយគាត់ជាមនុស្សពិសេស ។ បាល់ទាត់គឺបែបនេះ ប៉ុន្តែវាមិនមែនជាជំនួញរបស់ខ្ញុំទេ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី