ខ្សែការពារចំនួន ៧ រូបដែលរកគ្រាប់បាល់បានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់

7592

គ្រប់គ្នានៅលើលោកនេះសុទ្ធតែមានតួនាទីត្រូវបំពេញហើយនៅក្នុងពិភពបាល់ទាត់វិញក៏មិនខុសគ្នាដែរដោយខ្សែប្រយុទ្ធគឺជាអ្នកដែលត្រូវស៊ុតបញ្ចូលទីរកគ្រាប់បាល់ អ្នកចាំទីមានតួនាទីបញ្ឈប់ការស៊ុតបញ្ចូលទីពីគូប្រកួត រីឯខ្សែការពារមានតួនាទីជារនាំងទប់ទល់ការវាយសង្គ្រប់ពីខ្សែប្រយុទ្ធរបស់ក្រុមគូប្រជែង ។ ទោះជាយ៉ាងនេះក្តីពេលខ្លះអ្នកក៏បង្កើតបានសមិទ្ធផលពិសេសបន្ថែមដែរនោះគឺខ្សែការពារក៏អាចរកបានគ្រាប់បាល់ឱ្យក្រុម ហើយអ្នកខ្លះថែមទាំងរកបានច្រើនទៀតផង ។

៧/ កីឡាករ Franz Beckenbauer

Related image

ក្នុងអាជីពបាល់ទាត់រយៈពេល ១៩ ឆ្នាំលោក Franz Beckenbauer ធ្លាប់បង្ហាញខ្លួនបាន ៦៧៥ ប្រកួតនិងរកបាន ១០៨ គ្រាប់ ពីគ្រប់ការប្រកួតបូកទាំងក្រុមជម្រើសជាតិផងដែរ ហើយគាត់ក៏ជាកីឡាករខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនបំផុតលំដាប់ទី ៧ នៅគ្រប់សម័យកាល ។

៦/ កីឡាករ Roberto Carlos

Related image

លោក Roberto Carlos ប្រហែលជាអាចហៅថាជាកីឡាករខ្សែប្រយុទ្ធជួរក្រោយដ៏អស្ចារ្យបើទោះបីថាគុណភាពនៃការការពារអាចមិនទាន់ល្អដល់ចំណុចកំពូល ។ កីឡាករប្រេស៊ីលរូបនេះរកបាន ១១៣ គ្រាប់នៅក្នុងអាជីពរបស់លោកក្នុងនាមជាខ្សែការពារ ។

៥/ កីឡាករ Steve Bruce

Image result for Steve Bruce

កាលពីរដូវកាល ១៩៩០/៩១ គាត់ម្នាក់ឯងរកបាន ១៩ គ្រាប់ទៅហើយ ។ ក្រៅតែពីមុខងារពិសេសជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ហើយនោះគ្រាប់បាល់ភាគច្រើនរបស់គាត់គឺបានមកពីការតែតបាល់ដ៏អស្ចារ្យរបស់គាត់ផងដែរ ។ ក្នុងអាជីពរបស់គាត់លោក Steve Bruce ហើយរកបាន ១១៣ គ្រាប់ ។

៤/ កីឡាករ Graham Alexander

Image result for Graham Alexander

លោក Graham Alexander រកបាន ១២៩ គ្រាប់ក្នុងអាជីពរបស់គាត់តែគ្រាប់បាល់ទាំងអស់នេះរកបានតែពីការប្រកួតក្លឹបប៉ុណ្ណោះ ដោយក្នុងការបង្ហាញខ្លួន ៤០ លើកឱ្យក្រុមជម្រើសជាតិគាត់មិនអាចរកបានគ្រាប់បាល់សោះឡើយ ។

៣/ កីឡាករ Fernando Hierro

Related image

ក្នុងអាជីពរបស់គាត់កីឡាកររូបនេះរកបាន ១៦៣ គ្រាប់និងបានក្លាយជាខ្សែការពារអេស្ប៉ាញតែមួយគត់ដែលរកបានគ្រាប់បាល់ច្រើនជាងគេគ្រប់សម័យកាល ។

២/ កីឡាករ Daniel Passarella

Related image

នៅឆ្នាំ ១៩៧៨ ដែលគាត់ជាប្រធានក្រុមអាហ្សង់ទីនបានឈ្នះវើលខាប់ ។ ក្នុងអាជីពរបស់គាត់លោក Daniel Passarella រកបានគ្រាប់បាល់សរុប ១៧៥ គ្រាប់ ហើយដែលពិសេសនោះគឺគ្រាប់បាល់ភាគច្រើនរបស់គាត់បានមកពីការតែតបាល់ជាជាងក៏ទាត់បាល់ពិន័យ ។

១/ កីឡាករ Ronald Koeman

Related image

កាលនៅជាកីឡាករលោក Ronald Koeman អាចលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធក៏បានជាខ្សែបម្រើការពារក៏បាន ។ គាត់បានឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពរបស់គាត់ និងរកបានគ្រាប់បាល់យ៉ាងច្រើនមិនគួរឱ្យជឿគឺរហូតដល់ ២៥៣ គ្រាប់ហើយក៏ជាខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនបំផុតគ្រប់សម័យកាលផងដែរ ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី