Karim Benzema ៖ ខ្ញុំជាកីឡាករលេខ ៩ ដែលមានព្រលឹងជាកីឡាករលេខ ១០

6815

ក្លឹប Real Madrid បានផ្តួលក្រុម Espanyol ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ ខណះកីឡាករ Karim Benzema បានក្លាយជាវិរះបុរសនៅក្នុងជ័យជម្នះនេះ ។

Related image

ក្លឹបអធិរាជស Real Madrid បានទទួលជ័យជម្នះយ៉ាងជាទីគាប់ចិត្តក្រោយពីបំបាក់ក្រុមខ្លាំង Espanyol ក្នុងលទ្ធផល ៤ ទល់នឹង ២ ដោយ ៤ គ្រាប់របស់ក្រុមលោក Santiago Solari ស៊ុតបញ្ចូលទីដោយ Sergio Ramos និង Gareth Bale ចំនួនម្នាក់មួយគ្រាប់ ខណះ ២ គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធកណ្ដាល Karim Benzema ។

Image result for Karim Benzema vs Espanyol

Karim Benzema បាននិយាយក្រោយការប្រកួតថា៖ ” ខ្ញុំមិនដឹងថានេះជាការប្រកួតដ៏ល្អបំផុតរបស់ខ្ញុំនៅរដូវកាលនេះទេ ។ រាល់ការប្រកួតខ្ញុំចង់ធ្វើឱ្យបានច្រើនហើយធ្វើឱ្យរឿងដ៏ល្អកើតឡើងនៅក្នុងការលេង ខណៈពេលដែលរកគ្រាប់បាល់ បញ្ចូនបាល់ និងធ្វើអ្វីគ្រប់យ៉ាងខ្លះផងដែរ ។ មនុស្សម្នាសួររកខ្សែប្រយុទ្ធឱ្យរកគ្រាប់បាល់ ប៉ុន្តែខ្ញុំគិតថាខ្ញុំជាកីឡាករលេខ ៩ ដែលមានព្រលឹងលេខ ១០ ” ។

Related image

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣១ ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងខ្លាំងក្នុងរកគ្រាប់បាល់សម្រាប់ក្លឹប Real Madrid បន្ទាប់ម៉ាស៊ីនរកគ្រាប់បាល់ Cristiano Ronaldo បានផ្ទេរទៅកាន់ទឹកដីអ៊ីតាលីដោយចូលរួមជាមួយក្លឹប Juvnetus ខណះ Benzema ស៊ុតបញ្ចូលទីបានចំនួន ១៥ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Real Madrid នារដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី