បន្ទាប់ពីស៊ុតបាន ២ គ្រាប់ Vazquez អះអាងថា Benzema គឺជាខ្សែប្រយុទ្ធលេខ ៩ ល្អបំផុតនៅលើពិភពលោក

6926

Karim Benzema គឺជាខ្សែប្រយុទ្ធលេខ ៩ ល្អបំផុតនៅលើពិភពលោក នេះបើតាមមិត្តរួមក្រុមនៅក្លិប Real Madrid កីឡាករ Lucas Vazquez បាននិយាយ ។

Image result for Lucas Vazquez vs Espanyol

ការសរសើរបែបនេះបានកើតឡើងបន្ទាប់ពីមានការបង្ហាញទម្រង់លេងស្ទើរមិនគួរឲ្យជឿរបស់ Karim Benzema ក្នុងជំនួបទល់នឹងក្រុម Espanyol ហើយកីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញថាខ្លួនគឺជាកីឡាករដ៏សំខាន់នៅក្នុងក្រុមក្រោយពីតារាជើងស៊ុត Cristiano Ronaldo បានចាកចេញផ្ទេរទៅកាន់ Juvnetus កាលពីដើមរដូវកាលនេះ ។

Image result for Lucas Vazquez vs Espanyol

អតីតកីឡាកររបស់ក្លឹប Lyon រូបនេះបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងនៅក្នុងកីឡដ្ឋាន RCDE ដើម្បីជួយឱ្យក្រុមអធិរាជស Real Madrid ទទួលជ័យជម្នះ ៤-២ ប្រចាំសប្ដាហ៍ទី ២១ នៃក្របខ័ណ្ឌ La Liga នារដូវកាល ២០១៨/២០១៩ នេះ ។

Image result for Lucas Vazquez vs Espanyol

Lucas Vazquez បានពន្យល់ក្រោយការប្រកួតថា៖ ” Benzema បានបង្ហាញថាគាត់ជាកំពូលកីឡាករលេខ ៩ នៅលើពិភពលោក ។ គាត់បានស៊ុតបាល់បញ្ចូលទី ខិតខំ​ប្រឹងប្រែងធ្វើការ បញ្ចូនបាល់ ភ្ជាប់ទំនាក់ទំនងជាមួយកីឡាករ … វាអស្ចារ្យណាស់ក្នុងការលេងជាមួយគាត់ ” ។

Image result for Karim Benzema vs Espanyol

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំរូបនេះបន្តថា៖ ” វាជាការប្រកួតដ៏អស្ចារ្យសម្រាប់ក្រុមទាំងមូលទោះបីជាកាតក្រហមបានធ្វើឱ្យយើងទទួលរងនូវការខកចិត្តនៅទីបំផុត ។ យើងបានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺថាយើងមានអារម្មណ៍ល្អ ។ អ្វីៗកំពុងដំណើរការល្អ ហើយភាពរឹងមាំរបស់យើងគឺជាមូលដ្ឋាន ។ នៅពេលដែលយើងមានភាពរឹងមាំយើងគឺជាក្រុមផ្សេងគ្នា យើងគឺជាក្រុមផ្សេងគ្នាហើយកំពុងបង្ហាញឥឡូវនេះ ” ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី