Mbappe បរិច្ចាគទឹកប្រាក់ ៣ ម៉ឺនអឺរ៉ូក្នុងប្រតិបត្តិការស្វែងរក Sala ដែលបានបាត់ខ្លួនជាមួយយន្តហោះ

10700
  • តារាឆ្នើមរបស់ជម្រើសជាតិបារាំង និងក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe បានបរិច្ចាគទឹកប្រាក់ចំនួន ៣០,០០០ អឺរ៉ូដើម្បីបន្តការស្វែងរកកីឡាករ Emiliano Sala និងអ្នកបើកយន្តហោះ ដែលបាត់ខ្លួនជាង ១ សប្ដាហ៍កន្លងមក ។

    Related image

    មិត្តរួមក្រុម Paris Saint-Germain របស់កីឡាករ Kylian Mbappe ខ្សែបម្រើ Adrien Rabiot ក៏បានចូលរួមចំណែកដោយបានបរិច្ចាគទឹកប្រាក់ចំនួន ២៥,០០០ អឺរ៉ូផងដែរ ខណៈដែលអតីតខ្សែបម្រើជម្រើសជាតិបារាំង Dimitri Payet ក៏បានបរិច្ចាគលុយចំនួន ១០,០០០ អឺរ៉ូ ផងដែរ ។

    Image result for Kylian Mbappe

    ការប្រមូលលុយនេះដែលកំពុងកើតឡើងនៅលើទំព័រ Gofundme ដោយបានមើលឃើញថាកីឡាករបាល់ទាត់ជាច្រើនបានចូលរួមបរិច្ចាគលុយពីហោប៉ៅផ្ទាល់របស់ពួកគេក្នុងគោលដៅដើម្បីឲ្យបន្តប្រតិបត្តិការស្វែងរកយន្តហោះដែលបានដឹកកីឡាករ Emiliano Sala ដែលបានបាត់ពីប្រព័ន្ធរ៉ាដា ។ ខ្សែការពារ Nordi Mukiele ក៏បានចំណាយលុយចំនួន ៤,០០០ អឺរ៉ូ ហើយខ្សែបម្រើ Papu Gomez ដែលជាកីឡាករ Atalanta B.C បានចូលរួមចំណែកចំនួន ២,០០០ អឺរ៉ូផងដែរ ខណៈដែល Ilkay Gundogan និង Laurent Koscielny បរិច្ចាគលុយចំនួន ២,០០០ អឺរ៉ូម្នាក់ដែរ ។

    Image result for Kylian Mbappe

    ក្រុមគ្រួសាររបស់ Emiliano Sala បានចាប់ផ្តើមចរចាជាមួយក្រុមហ៊ុនឯកជនអាល្លឺម៉ង់មួយដើម្បីបន្តស្វែងរក ប៉ុន្តែជំហានដំបូងពួកគេត្រូវការការអនុញ្ញាតពីអាជ្ញាធរកោះ Guernsey ជាមុនសិន ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី