ក្លឹបយក្សរបស់អេស្ប៉ាញមួយកំពុងតាមប្រមាញ់តារាជើងស៊ុតរបស់ក្រុមជម្រើសជាតិចិនម្នាក់

7703
  • ក្លឹប Espanyol ចង់ពង្រឹងនៅតំបន់ប្រយុទ្ធមុនពេលទីផ្សាដោះកីឡាករនៅខែមករាត្រូវបានបិទទ្វា ហើយកីឡាករនៅទ្វីបអាស៊ីម្នាក់បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបរបស់អេស្ប៉ាញមួយនេះគឺខ្សែប្រយុទ្ធរបស់ក្លឹប Shanghai SIPG គឺកីឡាករ Wu Lei ។

    Related image

    ចាប់តាំងពីលោក Chen Yansheng បានទិញក្លឹប Espanyol គាត់កំពុងតែស្វែងរកការនាំយកកីឡាករជនជាតិចិនដែលមានគុណភាពមកកាន់ក្លឹប ហើយខ្សែប្រយុទ្ធ Wu Lei អាចជាកីឡាករម្នាក់ដែលការចរចារកំពុងស្ថិតនៅក្នុងភាពរីកចម្រើនរវាងក្លឹបរបស់អេស្ប៉ាញនិងភាគីចិន ។

    Image result for Wu Lei

    កីឡាករសញ្ជាតិចិនវ័យ ២៧ ឆ្នាំរូបនេះដែលអាចលេងបាននៅតំបន់ប្រយុទ្ធទាំង ៣ នឹងអាចក្លាយជាដៃគូរដ៏ល្អជាមួយខ្សែប្រយុទ្ធ Borja Iglesias ដែលស៊ុតបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២០ ប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga Santander នារដូវកាលនេះ ។

    Image result for Wu Lei

    ការសែត La Vanguardia បានបញ្ជាក់ថាក្លឹប Espanyol កំពុងស្វែងរកការគាំទ្រនៅប្រទេសចិន ខណៈដែលរបាយការណ៍នៅក្នុងប្រទេសចិនបានអះអាងថាកីឡាករ Wu Lei គឺជាគោលដៅសំខាន់របស់ក្លឹប ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី