កីឡាករចំនួន ៥ រូបដែលក្លឹបទិញមកហើយលេងអន់បំផុត

22244
  • នៅក្នុងពេលដែលទីផ្សារដោះដូរកីឡាករបើកដំណើរការដើមរដូវកាល ២០១៨/២០១៩ កាលពីខែសីហា ឆ្នាំ ២០១៨ គេឃើញមានក្លឹបមួយចំនួនបានប្រកាសនាំយកកីឡាករយ៉ាងគួរឱ្យភ្ញាក់ផ្អើល ។ ការចុះកុងត្រាជាមួយកីឡាករទាំងនោះត្រូវក្លឹបរំពឹងថានឹងអាចជួយក្រុមរបស់ពួកគេបានច្រើន និងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ។ ប៉ុន្តែផ្ទុយទៅវិញកីឡាករទាំងនោះដូចជាល្បីតែពេលប្តូរចូលមកប៉ុណ្ណោះ ហើយក្រោយមកទៀតពួកគេមិនបានដើរតួនាទីសំខាន់អ្វីទាល់តែសោះក្នុងការផ្លាស់ប្តូរលទ្ធផលនៃក្លឹបស្របតាមការចង់បានរបស់គ្រូបង្វឹកឬអ្នកគាំទ្រនោះទេ ។

    ៥/ កីឡាករ Gonzalo Higuain ផ្ទេរមកក្លិប AC Milan ( បច្ចុប្បន្នផ្លាស់ទៅ Chelsea )

    Related image

    និយាយពីពេលគាត់ប្តូរពីក្លឹប Juventus ទៅលេងខ្ចីជើងនៅក្លិប AC Milan វិញគឺថាពេលនោះក្រុម AC Milan រំពឹងច្រើនខ្លាំងណាស់ ។ ប៉ុន្តែការរំពឹងមិនដូចបំណងឡើយដូច្នេះទើបគេសម្រេចឱ្យគាត់មកលេងបន្តខ្ចីជើងនៅក្លិបតោខៀវ Chelsea ។ ការពិតទៅពេល Higuain ទៅដល់ក្លឹប AC Milan ដំបូងគាត់ក៏សកម្មនៅដោយរកបានគ្រាប់បាល់រហូតដល់ ៦ គ្រាប់ពី ៧ ប្រកួត ។ ប៉ុន្តែក្រោយពេលគាត់ស៊ុតបាល់ប៉េណាំងទីមិនចូលពេលជួបក្រុម Juventus ស្រាប់តែគាត់ត្រូវបានក្លឹបបាត់ទំនុកចិត្តតែម្តង ។

    ៤/ កីឡាករ Malcom ផ្ទេរមកក្លិប Barcelona

    Image result for Malcom

    បន្ទាប់ពីបានធ្វើព្យុះភ្លៀងនៅក្លឹប Bordeaux បានធ្វើឲ្យលោក Ernesto Valverde  ក៏សម្រេចចុះកុងត្រាយក Malcom មកអេស្ប៉ាញតែម្ដង ។ ការទទួលយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកក៏ព្រោះតែលោក Valverde ចង់ឱ្យគេជំនួសតំណែង Neymar ។ យ៉ាងណាក៏ដោយមកដល់ពេលនេះ Malcom ពុំទទួលបានទំនុកចិត្តពីលោក Valverde ទេ ហើយក្រុម Barcelona បានបើកទ្វារសម្រាប់ការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំថែមទៀតផង ។

    ៣/ កីឡាករ Stephan Lichtsteiner ផ្ទេរទៅក្លិប Arsenal

    Image result for Stephan Lichtsteiner

    ខ្សែការពារស្លាបរូបនេះត្រូវបានចុះកុងត្រាមកក្លឹបកាំភ្លើងធំដោយលោក Unai Emery ។ ប៉ុន្តែក្រោយពេលមកដល់ Lichtsteiner ហាក់ដូចជាមិនអាចធ្វើឱ្យលោក Emery ទុកចិត្តខ្លាំងដូចជា Hector Bellerin ដែលលេងនៅខាងក្រោមជាមួយគេនោះទេ ។

    ២/ កីឡាករ Fred ផ្ទេរទៅក្លិប Manchester United

    Image result for Fred

    Fred ជាខ្សែបម្រើប្រេស៊ីលដែលលោក Jose Mourinho បានចង់បាននិងហ៊ានចុះកុងត្រាទិញពីក្លឹប Shakhtar ក្នុងតម្លៃ ៥២ លានផោន ។ ប៉ុន្តែកីឡាកររូបនេះហាក់ដូចជាមិនដែលរកបានភាពនឹងនរនៅក្លឹប Man Utd បាននោះទេរយៈពេលជាង ៧ ខែនៃការមកដល់ទឹកដីអង់គ្លេស ។ ជាការកត់សម្គាល់តាំងពីក្របខ័ណ្ឌ Premier League រដូវកាលថ្មីចាប់ផ្តើម Fred បានបង្ហាញខ្លួនក្នុងជម្រើស ១១ នាក់ដំបូងបានតែ ៧ ប្រកួតប៉ុណ្ណោះ ។

    ១/ កីឡាករ Mariano Diaz ផ្ទេរទៅក្លឹប Real Madrid

    Related image

    កីឡាករអេស្ប៉ាញវ័យ ២៥ ឆ្នាំរូបនេះត្រូវបានក្លឹប Real Madrid ទិញពីក្លឹប Lyon របស់បារាំងជាលើកទីពីរដោយសង្ឃឹមថាគេនឹងអាចជំនួសកីឡាករ Cristiano Ronaldo ដែលផ្ទេរទៅកាន់ក្លឹប Juventus បាន ។ ក្លិប Real Madrid បានសម្រេចឱ្យកីឡាករខ្សែប្រយុទ្ធពាក់អាវលេខ ៧ របស់កីឡាករ Ronaldo ថែមទៀតផង ។ ប៉ុន្តែមែនទែនទៅមកដល់ពេលនេះលោក Mariano មិនត្រឹមតែមិនអាចក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ដូចកីឡាករ Ronaldo បាននោះទេ សូម្បីតែលេងឱ្យល្អបន្តិចក៏មិនបានផង ។ គេបង្ហាញខ្លួនបានតែ ១០ ដងនិងស៊ុតបញ្ចូលទីបានតែ ១ គ្រាប់ប៉ុណ្ណោះឱ្យក្រុម Real Madrid ហើយក្រោយមកក៏ត្រូវដេកឈឺដោយសាររបួសសាច់ដុំ ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី