ទើប​រក​ឃើញ Suarez អាច​រង​ការ​ពិន័យ ក្រោយ​ប្រព្រឹត្ត​…

7187
  • ខ្សែ​ប្រយុទ្ធ Luis Suarez អាច​រង​ការ​ពិន័យ បន្ទាប់​ពី​រូប​ភាព​មួយ​ចំនួន​បាន​បង្ហាញ​ថា កីឡាករ​អ៊ុយរុយហ្គាយ​បាន​ធ្វើ​ការ​ធាក់​កីឡាករ​របស់​ក្លឹប Alves ម្នាក់ ក្នុង​ប្រកួត​យប់​មិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយរបស់ Metro។

    នៅ​នាទី ៨៦ ក្នុង​ពេល​បាល់​ជ្រុង​ចេញ​ពី Barcelona ខ្សែ​ប្រយុទ្ធ Suarez ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ការ​ប្រទាញ​ប្រទង់​ជាមួយ​ខ្សែ​ការពារ​ Ruban Duarte របស់​ក្លឹប Alves ដើម្បី​ត្រៀម​ដណ្ដើមបាល់។ ក្នុង​ការ​ប្រទាញ​ប្រទង់ Suarez បាន​ធ្វើ​បាន​សម្រេច​ទាញ Duarte មក​ខាង​ក្រោយ​ខ្លួន។ ក្រោយ​មក ខ្សែ​ការពារ Duarte ក៏​ព្យាយាម​តាម​បិទ Suarez ពី​ក្រោយ រួច​ក៏​ត្រូវ​កីឡាករ​អ៊ុយរុយហ្គាយ​ធាក់​មក​ក្រោយ​មួយ​ជើង​ឆ្វេង​ចំ​ ពោះ​តែ​ម្ដង។ បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង Duarte ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​លើ​ស្មៅ​ក្នុង​សភាព​ឈឺ​ចាប់។ ទោះ​ជា​យ៉ាង​ណា អាជ្ញាកណ្ដាល​មិន​បាន​ឃើញ​ហេតុ​ការណ៍​នេះ​ឡើយ។

    រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​លីគ​កំពូល​អេស្ប៉ាញ​ទាក់​ទិន​នឹង​ហេតុ​ការណ៍​នេះ​នៅ​ឡើយ។ Metro អះអាង​ថា វា​អាច​ទៅ​រួច ដែល​លីគ​មួយ​នេះ អាច​ចាត់​វិធានការ​លើ​កីឡាករ​អ៊ុយរុយហ្គាយ។

    Suarez បាន​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​នាទី ៧២ ជួយ​ឲ្យ​ក្លឹប Barcelona តាម​ស្មើ​ជាមួយ Alves ក្រោយភ្លាត់មួយគ្រាប់មុននៅតង់ទីមួយ។ នៅ​នាទី ៨៤ ​ខ្សែ​ប្រយុទ្ធ Lionel Messi បន្ថែម​មួយ​គ្រាប់​ទៀត​តាម​រយៈ​ការ​​ស៊ុត​បាល់ Free Kick ធ្វើ​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​សម្រេច​ក្នុង​ការ​វាយ​បក​យក​ជ័យ​ជំនះ៕

     

    ប្រភព៖ Metro ប្រែ​សម្រួល៖ ហ៊ីម រស្មី

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី