រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីលោក Salvini រិះគន់ Higuain ថាជាទាហានស៊ីឈ្នួល បន្ទាប់ពីផ្លាស់ទៅ Chelsea

7518

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលីលោក Matteo Salvini កាលពីថ្ងៃចន្ទបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain ហើយនេះមិនមែនជាលើកទី ១ ទេ ។ Higuain ត្រូវបានខ្ចីជើងទៅលេងឲ្យក្រុម AC Milan ពីក្លឹប Juventus នៅក្របខ័ណ្ឌ Serie A បន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo នៅទីក្រុង Turin ។

Image result for Matteo Salvini

កីឡាករវ័យ ៣១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់នៅក្នុងការប្រកួតលីកចំនួន ១៥ លើក ប៉ុន្តែកាលពីសប្តាហ៍មុនគាត់បានចូលរួមជាមួយអតីតគ្រូបង្វឹករបស់ក្លឹប Napoli លោក Maurizio Sarri នៅក្នុងក្លឹប Chelsea ។ ចំណែកឯខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek បានផ្ទេរទៅកាន់ក្លឹប AC Milan ដើម្បីទៅជំនួសកន្លែងរបស់ Higuain ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ។

Image result for Gonzalo Higuain

លោក Salvini ដែលជាឧបនាយករដ្ឋមន្ត្រីអ៊ីតាលីដែលជាអ្នកគាំទ្រដ៏ធំរបស់ក្លឹប AC Milan បានប្រាប់វិទ្យុ RTL ថា៖ ” ខ្ញុំរីករាយណាស់ដែល Higuain បានចាកចេញ ហើយខ្ញុំសង្ឃឹមថាយើងនឹងមិនជួបគាត់ម្តងទៀតនៅក្នុងទីក្រុង Milan ព្រោះគាត់ពិតជាមានអាកប្បកិរិយាមិនសមរម្យ ។ ខ្ញុំមិនចូលចិត្តទាហានស៊ីឈ្នួលនៅក្នុងនយោបាយឬបាល់ទាត់ ។ ខ្ញុំចូលចិត្ត Piatek ខ្លាំងណាស់ ហើយគាត់មានលិខិតឆ្លងដែនសហភាពអឺរ៉ុប ” ។

Image result for krzysztof piatek ac milan

ខណះអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន និងជាអ្នកចាំទីបម្រុងរបស់ Chelsea  Willy Caballero ជឿជាក់ថា Higuain នឹងទទួលបានជ័យជម្នះនៅលើទឹកដី Stamford Bridge ។ គាត់បាននិយាយប្រាប់ Goal ថា៖ ” វាមិនមានបញ្ហាអ្វីដែលគាត់បានធ្វើកាលពីមុនជាមួយនឹងក្រុមដទៃនោះទេ ។ គាត់អាចជួយ Willian,  Giroud, Eden ឬអ្នកណាលេងក្បែរគាត់ ។ គាត់លេងទៅកម្រិតមួយដ៏អស្ចារ្យនៃការប្រកួត ។ ខ្ញុំដឹងយ៉ាងច្បាស់ពីគាត់ ប៉ុន្តែក្រុមដែលនៅសល់ត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើវាយើងនឹងស្វែងរកការសំដែងដ៏អស្ចារ្យជាមួយគាត់នៅក្នុងក្រុមរបស់យើងនាពេលអនាគត គាត់អាចធ្វើអ្វីៗបានទាំងអស់ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី