Marko Grujic ពន្យល់ពីមូលហេតុដែលខ្លួនបានចម្លងស្ទាយអបអរគ្រាប់បាល់របស់ Ronaldo

6297

Marko Grujic បាននិយាយថាគាត់មិនអាចបញ្ឈប់ខ្លួនឯងពីការចម្លងស្ទាយរបស់កីឡាករ Cristiano Ronaldo បន្ទាប់ពីស៊ុតបញ្ចូលទីឱ្យក្រុម Hertha Berlin ក្នុងជំនួបទល់នឹង Schalke កាលពីថ្ងៃសុក្របានទេ ។ ខ្សែបម្រើរូបនេះបានស៊ុតបញ្ចូលទីនៅតង់ទី ១ ក្នុងការប្រកួតលទ្ធផលស្មើរគ្នា ២ ទល់នឹង ២ រវាងក្រុម Hertha Berlin ជាមួយនឹងក្រុម Schalke ។

Image result for Marko Grujic Style of Ronaldo

ស្ទាយអបអរការស៊ុតបញ្ចូលទីរបស់ Marko Grujic មើលទៅស្រដៀងទៅនឹងការអបអររបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo  របស់ក្លឹប Juventus បន្ទាប់ពីរូបគេទាត់បញ្ចូលទី ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំដែលខ្ចីជើងពីក្រុមហង្សក្រហម Liverpool រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះបាននិយាយថាគាត់មិនមានបំណងចម្លងស្ទាយរបស់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះនោះឡើយ ។

Image result for Stylish celebrates Ronaldo's goal

Marko Grujic បាននិយាយទៅកាន់ការសែត Bild ថា៖ ” អារម្មណ៍ដ៏បរិសុទ្ធ ខ្ញុំមិនអាចគ្រប់គ្រងវាបានទេ វាគ្រាន់តែកើតឡើងដូចនោះ ” ។

Image result for Marko Grujic Hertha Berlin

ទោះបីជាយ៉ាងណាក៏ដោយកីឡាករជម្រើសជាតិស៊េប៊ី រូបនេះទទួលស្គាល់ថាអតីតតារាជើងស៊ុតរបស់ក្លឹប Real Madrid រូបនេះគឺជាការបំផុសគំនិតដ៏ធំបំផុតចំពោះគាត់ ទោះបីជារូបគេគិតថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona គឺជាកីឡាករល្អបំផុតនៅលើពិភពលោកក៏ដោយ ។

Related image

ខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះបន្តថា៖ ” ខ្ញុំសម្លឹងមើលទៅ Ronaldo ។ គាត់គឺជាគំរូដ៏ល្អសម្រាប់ខ្ញុំ ព្រោះគាត់ធ្វើការដោយអន្ទះសារលើការអភិវឌ្ឍរបស់គាត់ ។ ខ្ញុំចូលចិត្តរស់នៅប្រកបដោយវិជ្ជាជីវៈតាមដែលអាចធ្វើទៅបាន ហើយដើម្បីផ្តល់អាទិភាពដល់អ្វីៗផ្សេងទៀតបន្ទាប់ពីវា ។ Messi អាចជាកីឡាករដែលមានទេពកោសល្យ ប៉ុន្តែ Ronaldo បានធ្វើវាអស់ហើយ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី