Cesc Fabregas ៖ Thierry Henry គឺជាមូលហេតុចម្បងដែលខ្ញុំមកចូលរួមជាមួយក្លឹប Monaco

27461
  • Cesc Fabregas និយាយថាវត្តមានរបស់អតីតមិត្តរួមក្រុម Arsenal លោក Thierry Henry គឺជាមូលហេតុចម្បងមួយដែលលោកសម្រេចចិត្តចូលរួមជាមួយក្លឹប AS Monaco ខណះវិរះបុរសរបស់ Barcelona រូបនេះត្រូវបានក្លឹបបណ្តេញចេញពីតំណែងជាគ្រូបង្វឹកកាលសប្តាហ៍មុន ។

    Related image

    Cesc Fabregas បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំកន្លះជាមួយនឹងក្លឹប AS Monaco កាលពីថ្ងៃទី ១១ ខែមករា បន្ទាប់ពីបាត់បង់ឱកាសលេងក្នុងជម្រើសដំបូងនៅក្លឹបតោខៀវ Chelsea ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានលេងត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់អតីតខ្សែប្រយុទ្ធបារាំងមុនពេលត្រូវបានក្លឹបបណ្ដេញចេញ ។ ខណះលោក Leonardo Jardim ត្រូវបានគេតែងតាំងជាអ្នកចាត់ការជំនួសវិញ ។

    Related image

    Fabregas ដែលបានលេងជាមួយលោក Henry នៅក្លឹប Arsenal ចន្លោះឆ្នាំ ២០០៣ និងឆ្នាំ ២០១១ បាននិយាយថា៖ ” ខ្ញុំនឹងមិនកុហកទេ ហេតុផលចម្បងមួយសម្រាប់ខ្ញុំមក Monaco គឺថា Thierry បានទូរស័ព្ទមកខ្ញុំ ។ គាត់ចង់ឱ្យខ្ញុំលេងរាល់ការប្រកួត រាល់នាទី ” ។

    Image result for Cesc Fabregas with Thierry Henry

    ខណះបច្ចុប្បន្នក្លឹប AS Monaco កំពុងជួបរដូវកាលអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីឆ្លងកាត់ ២២ ប្រកួត ឈ្នះបានត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ និងស្មើរ ៦ ដង ហើយចាញ់រហូតដល់ ១៣ លើកឯណោះនៅរដូវកាល ២០១៨/២០១៩ នេះ ដែលកំពុងស្ថិតនៅតំបន់គ្រោះថ្នាក់ដែលជាតំបន់គេកាត់ចោល ( ធ្លាក់ទៅលេងនៅលីគទី ២ របស់បារាំង ) ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី