ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត បាននាំយកតារាជើងស៊ុតសញ្ជាតិអូស្ត្រាលីម្នាក់ដើម្បីត្រៀមរដូវកាលថ្មី ២០១៩

7444
  • សមាជិកបរទេសថ្មីទី ២ របស់ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត ត្រូវបានបង្ហាញនៅរសៀលថ្ងៃចន្ទ ទី ២៨ ខែមករា នេះដើម្បីត្រៀមសម្រាប់រដូវកាលថ្មីឆ្នាំ ២០១៩ ខាងមុខ ។

    លោកម៉ែនពិសិដ្ឋអគ្គលេខាធិការក្រុមដែលតំណាងសាកលវិទ្យាល័យខាងលើឱ្យដឹងថាកីឡាករឆ្លងដែនថ្មីនេះជាជនជាតិអូស្ត្រាលីឈ្មោះ Joshua Jokic  វ័យ ២៧ ឆ្នាំកម្ពស់ ១,៧០ ម៉ែត្រ ដែលមានតួនាទីជាខ្សែបម្រើប្រយុទ្ធ ។ សម្រាប់ចំណុចពិសេសរបស់គេវិញគឺល្អក្នុងការគ្រប់គ្រងបាល់កៀក ពូកែប្រជែងយកបាល់ បញ្ជូនបាល់ច្បាស់ៗ អាចលេងច្រើនតំបន់បូករួមនឹងចំណុចគួរចាប់អារម្មណ៍មួយចំនួនផ្សេងទៀត ។

    គួរដឹងដែរថាកីឡាករបរទេសទី ១ របស់ក្លឹបអាស៊ីអឺរ៉ុបយូណាយធីតនៅដើមរដូវកាលនេះគឺខ្សែបម្រើការពារសញ្ជាតិជប៉ុន Tsubasa Mitani ដែលធ្លាប់លេងនៅអាហ្សង់ទីន ឆេក លីទុយអានី និង ថៃ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី