
កាលពីម្សិលមិញក្រុមរបស់ ធារី ចន្ថាប៊ីន Terengganu FC បានយកឈ្នះទៅរបស់កីឡាករ ប្រាក់ មុន្នីឧត្តម Negeri Sembilan ក្នុងលទ្ធផល ២-១ ដែលធ្វើឱ្យក្រុមរបស់ ចន្ថាប៊ីន មិនទាន់ស្គាល់ពាក្យថាចាញ់នៅទេ ដោយ ឈ្នះ ២ និង ស្មើរ ២ កំពុងឈនៅកំពូលតារា មាន ៨ ពិន្ទុ ។
នៅថ្ងៃនេះវិញក្រុមរបស់កីឡាករឆ្នើម ចាន់ វឌ្ឍានាកា ក្លឹប Pahang FA និង ត្រូវទៅសួសុខទុកម្ចាស់ផ្ទះ Selangor នាវេលាម៉ោង ៨:០០ នាទីយប់នេះ ម៉ោងនៅកម្ពុជា នៅកីឡាដ្ឋាន KLFA Stadium ។
ចាំមើលថាតើកីឡាករឆ្នើមរបស់កម្ពុជារូបនេះនៅតែរក្សាកៅអី ១១ នាក់ ដំបូងរបស់ខ្លួនបានដែរឬទេ និងអាចជួយឱ្យក្លឹប Pahang FA ទទួលជ័យជំនះរបស់ខ្លួនលើកទីពីរបានទេក្នុងយប់នេះ ?
ដោយ៖ តារា