James Rodriguez បានបញ្ជាក់ប្រាប់ក្លឹប Bayern ថាខ្លួនចង់ចាកចេញនៅចុងរដូវកាលនេះ

13105

James Rodriguez បានបញ្ជាក់យ៉ាងច្បាស់ចំពោះក្លឹប Bayern Munich ថាគាត់នឹងចាកចេញពីក្លឹបយក្សរបស់អាល្លឺម៉ង់មួយនេះនៅចុងបញ្ចប់នៃរដូវកាល ២០១៨/២០១៩ នេះ។

Image result for James Rodriguez

ប្រធានក្រុមជម្រើសជាតិកូឡុំប៊ីរូបនេះដែលបានចំណាយពេលពីររដូវកាលក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Real Madrid ទៅលេងនៅក្នុងក្របខ័ណ្ឌ Bundesliga ខណះរូបគេកំពុងតែមិនសប្បាយចិត្តក្រោមកាដឹកនាំរបស់លោក Niko Kovac ក្នុងមួយរយះចុងក្រោយនេះ ។ ក្លិប Bayern Munich មានជម្រើសទិញផ្ដាច់កីឡាកររូបនេះពីក្លឹប Real Madrid នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គាត់ផុតកំណត់ក្នុងខែមិថុនាខាងមុខនៅក្នុងតម្លៃខ្លួន ៤២ លានអឺរ៉ូ ។

Related image

ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះហាក់បីដូចជាមិនស្ថិតនៅក្នុងគម្រោងផែនការរបស់គ្រូបង្វឹកលោក Niko Kovac ឡើយចាប់តាំងពីការបើកឆាកនៃរដូវកាលនេះ ខណះ James Rodriguez បានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Bundesliga បានត្រឹមតែ ១០ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប Bayern Munich នារដូវកាលនេះ ។

Image result for James Rodriguez

ទាំងលោក Kovac និងលោក Hasan Salihamidzic ដែលជាប្រធានកីឡារបស់ក្លឹបបានបញ្ជាក់ថានៅប៉ុន្មានខែខាងមុខនេះជាឱកាសមួយដើម្បីថ្លឹងថ្លែងថាតើពួកគេគួរតែចុះហត្ថលេខាជាមួយ Rodriguez ជាអចិន្រ្តៃយ៍ឬក៏យ៉ាងណា ។ ខណៈពេលដែលឱកាសនៃការកើតឡើងនេះហាក់ដូចជាមានភាគរយតិចបំផុត ខណះក្រុម Bayern Munich អាចរក្សាទុកលុយចំនួន ៤២ លានអ៊ឺរ៉ូ ហើយពួកគេអាចនឹងលក់ James Rodriguez ទៅក្លឹបមួយផ្សេងទៀតជំនួសវិញ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី