Alvaro Morata ៖ កាលពីខ្ញុំនៅក្មេង ខ្ញុំតែងតែសុបិនចង់លេងឱ្យក្លឹប Atletico Madrid

30052
  • ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Atletico Madrid កីឡាករ Alvaro Morata បានសម្តែងនូវសុភមង្គលនិងការរំភើបចិត្តរបស់គាត់ក្នុងការត្រលប់ទៅលេងនៅអតីតក្លឹបយុវជនរបស់គាត់កាលពីកុមារភាព ។

    Image result for alvaro morata atletico madrid

    អំឡុងពេលនៅកុមារភាព Alvaro Morata ធ្លាប់បានស្ថិតនៅក្រោមប្រព័ន្ធបណ្ដុះបណ្ដាលរបស់ក្លឹប Atletico Madrid ហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថាក្តីសុបិន្តរបស់គាត់តែងតែចង់លេងនៅលើទីលាន Estadio Vicente Calderon ។

    Morata in Atletico's dressing room.

    Morata បាននិយាយថា៖ ” មានពេលជាច្រើនដែលខ្ញុំត្រូវរង់ចាំនៅច្រកទ្វារជាមួយនឹងឪពុករបស់ខ្ញុំ ព្រោះនៅពេលយើងក្លាយជាកីឡាករបាល់ទាត់យើងត្រូវទៅលេងពីរម៉ោងមុនពេលវាចាប់ផ្តើម ។ ខ្ញុំពិតជារីករាយជាមួយនិងការមើល Atletico ។ នៅពេលដែលខ្ញុំឃើញបាល់ ខ្ញុំមើលឃើញខ្លួនឯង ។ ខ្ញុំស្រមៃថាថ្ងៃណាមួយខ្ញុំនឹងស្ថិតលើទីលាននោះ ” ។

    ខ្សែប្រយុទ្ធរូបនេះបានសង្កត់ធ្ងន់ថាគាត់រីករាយណាស់ដែលបានចុះហត្ថលេខាជាមួយក្លឹប Atletico Madrid ដោយរូបគេបានបន្ថែមថា៖ ” ខ្ញុំមានមោទនភាពណាស់ដែលបានមកទីនេះ ។ ខ្ញុំស្គាល់ពហុកីឡាដ្ឋាន ខ្ញុំស្គាល់អាវយឺត ខ្ញុំមានសេចក្តីរីករាយនិងមានមោទនភាពណាស់ដែលបានមកទីនេះ ។ ខ្ញុំមិនអាចរង់ចាំហ្វឹកហាត់បានទេដើម្បីនៅជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ដើម្បីអាចលេងនៅទីនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី