Lionel Messi ៖ កូនប្រុសរបស់ខ្ញុំ Thiago តែងតែរិះគន់នៅពេលខ្ញុំចាញ់ និងលេងមិនល្អ

9479
  • ខ្សែប្រយុទ្ធឆ្នើមក្លឹប FC Barcelona កីឡាករ Lionel Messi បាននិយាយថាកូនប្រុសរបស់លោកឈ្មោះ Thiago Messi Roccuzzo បានរិះគន់គាត់នៅពេលដែលគាត់លេងមិនបានល្អ ។

    Image result for Thiago Messi Roccuzzo

    ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលវ័យ ៣១ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ល្អបំផុតនៅក្នុងប្រវត្តសាស្ត្របាល់ទាត់ ។ បើទោះបីជាប្រធានក្រុម Barcelona រូបនេះជាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅក្នុងក្របខ័ណ្ឌ La Liga ក៏ដោយក៏លោកបានបញ្ជាក់ក្នុងបទសម្ភាសន៍មួយថា Thiago ដែលជាកូនប្រុសរបស់លោកក៏មិនដែលតែងតែសរសើរលោករហូតនោះដែរ ។

    Messi បាននិយាយប្រាប់ FIFA World Soccer ថា៖ “គាត់ ( កូនរបស់គាត់ ) យល់ពីបាល់ទាត់ច្រើនពីព្រោះគាត់គឺជាកូនរបស់ Messi ហើយគាត់និយាយពីអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងបាល់ទាត់ ។ ខ្ញុំបានទទួលការរិះគន់ពីគាត់រួចទៅហើយ ។ Barcelona, La Liga, Champions League … គាត់បានដើរតាមវាទាំងអស់ ។ គាត់ចូលចិត្តវា គាត់សួរសំណួរ ហើយគាត់ផ្តល់ឱ្យខ្ញុំនូវចង្អុលបង្ហាញនៅពេលអ្វីៗមិនដំណើរការល្អ ” ។

    Lionel Messi បានបន្ថែមទៀតថាពីមុនលោកមិនចូលចិត្តនិយាយអំពីការប្រកួតដែលគាត់លោកចាញ់នោះទេ ប៉ុន្តែចំណាប់អារម្មណ៍របស់ Thiago បានលើកទឹកចិត្តគាត់ឱ្យវិភាគលទ្ធផលមិនល្អ ។

    Related image

    Messi បានបន្ថែមថា៖ ” វាមិនដូចនោះទេ! វាតែងតែមានការលំបាកក្នុងការគ្រប់គ្រងនៅពេលចាញ់ និងការសម្តែងមិនល្អ ។ ប៉ុន្តែ Thiago បានបង្ខំឱ្យខ្ញុំនិយាយអំពីអ្វីដែលបានកើតឡើង ហើយពន្យល់ពីមូលហេតុដែលយើងមិនទទួលបានជ័យជម្នះ ។  ឥឡូវនេះយើងនិយាយច្រើនទៀត ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី