Lewandowski៖ កាចាកចេញពី Bayern គឺជារឿងសោ.កសៅ និងពិបាកបំផុតក្នុងជីវិតខ្ញុំ

12106
  • Robert Lewandowski បាននិយាយថា កាសម្រេចចាកចេញពី Bayern Munich គឺជារឿងដ៏សែនពិបាកសម្រេចចិត្ត និងឈឺចា.ប់បំផុតនៅក្នុងជីវិតរបស់លោក។
    ខ្សែប្រយុទ្ធប៉ូឡូញ បានចាកចេញដោយភាពតឹងតែងបំផុត ដោយបានផ្ទេរទៅកាន់ក្លិប Barcelona បើទោះបីជាគាត់នៅសល់កិច្ចសន្យាមួយឆ្នាំទៀត លើកុងត្រាជាមួយ Bayern Munich ក៏ដោយ។ ប៉ុន្តែ Lewandowski ពិតជាចង់ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ដែលជាការពិសោធន៍ថ្មីមួយទៀតនៅក្នុងអាជីពរបស់គាត់។
    ខ្សែប្រយុទ្ធរូបនេះបានប្រាប់ Sky Sports ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ទីក្រុង Munich ដើម្បីលាអ្នកគាំទ្រ និងបុគ្គលិកក្លិបថា៖ “ខ្ញុំមានការសោកសៅ និងលំបាកបំផុត។ ខ្ញុំនឹងដឹងគុណជានិច្ចចំពោះអ្វីដែលខ្ញុំបានឈ្នះ និងបទពិសោធន៍នៅទីនេះ”។
    Lewandowski បន្តនិយាយទៀតថា៖ “ខ្ញុំបានអរគុណអ្នករាល់គ្នាសម្រាប់អ្វីដែលពួកគេបានធ្វើសម្រាប់ខ្ញុំ ហើយបានផ្តល់អំណោយដល់ពួកគេ វាជាអារម្មណ៍ដ៏លំបាក។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺពិបាកសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែខ្ញុំនឹងមិនភ្លេចនូវអ្វីដែលខ្ញុំមាននៅទីនេះ ហើយខ្ញុំសូមអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេ”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី