Memphis Depay ៖ ក្ដីស្រម៉ៃរបស់ខ្ញុំគឺចង់លេងឱ្យក្លឹបយក្សៗដូចជា Real Madrid ឬ Barcelona

6038

កីឡាករ Memphis Depay បានបើកទ្វារសម្រាប់ការផ្លាស់ទៅលេងនៅក្លឹប Manchester City ឬ Chelsea នៅពេលខាងមុខ ខណះអតីតខ្សែបម្រើស្លាបរបស់ក្លឹប Manchester United រូបនេះចង់ចាកចេញពីក្លឹបយក្សរបស់បារាំង Lyon ក្នុងដំណាក់កាលណាមួយ ។

Image result for Memphis Depay

កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានទទួលឱកាសលេងនៅក្របខ័ណ្ឌ Premier League នៅពេលដែលត្រូវគេនាំយកទៅកីឡដ្ឋាន Old Trafford ក្នុងតម្លៃខ្លួន ២៥ លានផោន ( ៣៣ លានដុល្លារ ) កាលពីរដូវក្តៅឆ្នាំ ២០១៥ ។ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះមិនទទួលបានជោគជ័យអ្វីនោះឡើយនៅក្នុងទឹកដីអង់គ្លេស ហើយត្រូវបានគេបញ្ជូនទៅឱ្យក្លឹប Lyon ក្នុងតម្លៃ ១៦ លានផោន ( ២១ លានដុល្លារ ) កាលពីខែមករាឆ្នាំ ២០១៧ ។ ហើយរូបគេក៏បាននិយាយផងដែរអំពីបំណងក្នុងការផ្លាស់ទៅកាន់ក្លឹបយក្សមួយចំនួននៅក្នុងចំណោមក្លឹបកំពូលនៅក្របខ័ណ្ឌធំៗទាំង ៥ នាពេលខាងមុខ ។

Image result for Memphis Depay

Memphis Depay ប្រាប់ដល់ Helden ថា៖ ” Lyon គឺជាក្លឹបធំ ប៉ុន្តែមិនមែនជាក្លឹបល្អម្នាក់ក្នុងចំណោមក្របខ័ណ្ឌកំពូលទាំង ៥ នៅទ្វីបអឺរ៉ុបឡើយ ។ ខ្ញុំចង់ទៅក្លឹបមួយដូចជាក្លិប Real Madrid, Barcelona, Chelsea, Manchester City, Paris Saint-Germain ឬ Bayern Munich ។ ខ្ញុំចង់ទៅកាន់ទីក្រុងមួយដែលសមនឹងខ្ញុំ និងក្លឹបមួយដែលសាកសមនឹងខ្ញុំទៅក្រុមមួយដែលពិតជាចង់លេងបាល់ទាត់ “។

Related image

Depay បានបន្ថែមថាលទ្ធភាពនៃការផ្ទេរទៅកាន់កីឡដ្ឋាន Santiago Bernabeu ថា៖ ” ខ្ញុំតែងតែនិយាយអំពីក្រុម Real Madrid ក្លិបអធិរាជ អាវពណ៌សជាមួយមាស ។ ប៉ុន្តែពេលនេះខ្ញុំផ្តោតអារម្មណ៍លើ Lyon ហើយបន្ទាប់មកយើងនឹងឃើញកន្លែងដែលខ្ញុំបញ្ចប់ ” ។

Image result for Memphis Depay

សូមរំលឹកផងដែរថាតារាជើងស៊ុតរបស់ក្រុមជម្រើសជាតិហូឡង់ Memphis Depay បានបង្ហាញខ្លួនត្រឹមតែ ៣៣ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ១៨ ខែរបស់គេនៅក្លឹបបីសាចក្រហម Manchester United ដោយស៊ុតបញ្ចូលទីបានចំនួនតែ ២ គ្រាប់ប៉ុណ្ណោះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី