ចុម! La Liga ហា.មប្រាម Barcelona ​មិនឱ្យ​ទិញកីឡាករ​ថ្មី​​ចូលទៀតទេ​ ព្រោះហេតុផលនេះ

12254
  • La Liga ផ្ដល់ជូនដំណឹងដល់ Barcelona ថាពួកគេមិនអាចចុះឈ្មោះកីឡាករថ្មីរបស់ពួកគេបានទេ ដោយសារតែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ពួកគេ នេះបើយោងតាម COPE ។
    ក្លឹប Barcelona បានធ្វើសកម្មភាពសេដ្ឋកិច្ចធំៗចំនួនបី ដែលនាំមកនូវប្រាក់ចំណូលជាង ៧០០ លានអឺរ៉ូ ប៉ុន្តែពួកគេក៏បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កីឡាករថ្មីចំនួន ៣ នាក់ផងដែរគឺ Kounde, Raphinha និង Lewandowski ។
    សរុបមក Barca កំពុងសម្លឹងមើលការចុះហត្ថលេខាលើកីឡាករថ្មីចំនួនប្រាំនាក់ នៅក្នុងទីផ្សាដោះដូរកីឡាកររដូវក្ដៅនេះ បូករួមទាំងកីឡាករ Sergi Roberto និង Ousmane Dembele ដែលបានចុះកុងត្រាថ្មី។
    La Liga អះអាងថា Barca បានបង្ហាញតែ ៥១៧ លានអឺរ៉ូនៃប្រាក់ ដែលពួកគេទទួលបានពីការធ្វើពាណិជ្ជកម្មទាំងអស់របស់ពួកគេ ដែលមិនគ្រប់គ្រាន់ក្នុងការដាក់ហិរញ្ញវត្ថុរបស់ពួកគេ នៅក្នុងពណ៌បៃតង និងអនុញ្ញាតឱ្យពួកគេចុះឈ្មោះកីឡាករថ្មីផ្សេងទៀត។
    Barca នឹងបន្តពិភាក្សាជាមួយ La Liga អំពីបញ្ហានេះ រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយក្រុមរបស់លោក Xavi អាចពិបាកក្នុងការបន្ថែមកីឡាករថ្មីទៀត ដោយហេតុផលខាងលើនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី